ជាតិ
សង្គមជាតិ
សង្រ្កាន្តឆ្នាំថ្មី
២៥ខេត្ត/រាជធានី
ទីតាំង៤នៅខេត្តកោះកុង ត្រៀមស្វាគមន៍ «កោះកុងសង្ក្រាន្ត» លើកដំបូង
× កោះកុង៖ រដ្ឋបាលខេត្តកោះកុង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង នឹងរៀបចំព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា។ ព្រឹត្តិការណ៍នេះ នឹងរៀបចំនៅ ៤ទីតាំង សំខាន់ៗ រួមមាន ទីតាំងមុខសាលាខេត្តថ្មី, មុខសាលាខេត្តចាស់, ឆ្នេរសមុទ្របាក់ខ្លង និងទីតាំងសហគមន៍ទេសចរណ៍ពាមក្រសោប។
ព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» ជាព្រឹត្តិការណ៍លើកដំបូង នៅក្នុងខេត្តកោះកុង ដែលរៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងទឹកដីខេត្តកោះកុង និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុងនេះផ្ទាល់។ ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីជាច្រើន រួមមានកម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយ ការតាំងពិព័រណ៍ផលិតផលរបស់ពលរដ្ឋតាមស្រុកនានា ជាពិសេសការប្រគំតន្ត្រីផងដែរ។
«កោះកុងសង្ក្រាន្ត» នឹងមាននៅទីតាំងចំនួន ៤សំខាន់ៗ គឺទីតាំងមុខសាលាខេត្តថ្មី, មុខសាលាខេត្តចាស់, ឆ្នេរសមុទ្របាក់ខ្លង និងទីតាំងសហគមន៍ទេសចរណ៍ពាមក្រសោប។ នេះបើតាមលោក សៀង កក្កដា ប្រធានលេខាធិការដ្ឋាន ស.ស.យ. ក ខេត្តកោះកុង។
លោក សៀង កក្កដា ប្រធានលេខាធិការដ្ឋាន ស.ស.យ. ក ខេត្តកោះកុង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» រៀបចំដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ដែលរៀបចំនៅទីតាំង ៤ផ្សេងគ្នា។ ប្រធានលេខាធិការដ្ឋាន ស.ស.យ. ក ខេត្តកោះកុងរូបនេះ បន្តថា គ្រប់ទីតាំងនីមួយៗនៃព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីកម្សាន្តជាច្រើន ដើម្បីបង្កភាពសប្បាយរីករាយដល់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាំង ពិសេសទីតាំងនីមួយៗជាតំបន់សក្ដានុពលទេសចរណ៍របស់ខេត្តផងដែរ។
លោក សៀង កក្កដា លើកឡើងថា ព្រឹត្តិការណ៍នេះ នឹងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ខេត្តកោះកុង ជាពិសេសក្នុងព្រឹត្តិការណ៍នេះ ក៏ផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងនាំចំណូលសេដ្ឋកិច្ចដល់ខេត្តកោះកុងផងដែរ។
ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក ខេត្តកោះកុងរូបនេះ សង្ឃឹមថា ព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» នឹងមានភ្ញៀវទេសចរមកកម្សាន្តច្រើន ទាំងប្រជាពលរដ្ឋក្នុងខេត្ត និងតាមបណ្ដាខេត្តផ្សេងៗ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ រដ្ឋបាលខេត្ត និងស.ស.យ.ក. បានត្រៀមកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីការពារសន្តិសុខផងដែរ៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
សង្ក្រាន្ត
កោះកុង
ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com