កីឡាអន្តរជាតិ
អន្តរជាតិ
Ibrahimovic លា Man Utd មុន​កិច្ចសន្យា ដើម្បី​ចូលរួម​ជាមួយ LA Galaxy
23, Mar 2018 , 1:39 pm        
រូបភាព
Zlatan Ibrahimovic នឹង​ទៅ​ចូលរួម​ជាមួយ LA Galaxy ក្លិប​កីឡាបាល់ទាត់ នៃ​លី​ក​កំពូល​អាមេរិក MLS បន្ទាប់ពី​ប្រកាស​ចាកចេញ​ពី​ក្រុម Manchester United​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ស៊ុយអែត​រូបនេះ បាន​ផ្លាស់​ពី Paris St-German មកកាន់​ទឹកដី Old Trafford តាំ​ពី​ការឡើង​ដឹកនាំ​របស់លោក Jose Mourinho កាលពី​រដូវ​កាល​មុន​ជាមួយនឹង​ការបង្ហាញ​ខ្លួន ៥៣​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​២៩​គ្រាប់​។​
 
​ប៉ុន្តែ​សម្រាប់​រដូវ​កាល ២០១៧-២០១៨ នេះ Ibrahimovic លេង​ឲ្យ​ក្រុម​រហស្សនាម​បិសាច​ក្រហម បានតែ​៧​ប្រកួត​ប៉ុណ្ណោះ ដ្បិត​បញ្ហា​របួស​រ៉ាំរ៉ៃ​ខ្លាំងពេក​។ ដោយសារ​មិនសូវ​បានបង្ហាញ​ខ្លួន និង​សូម្បីតែ​ជា​កីឡាករ​បម្រុង​ក៏​គ្មាន​ដែរនោះ អតីត​សមាជិក Inter Milan, Barcelona និង AC Milan រូបនេះ សម្រេច​ចាកចេញ​មុន​បញ្ចប់​កិច្ចសន្យា ដែល​នឹងត្រូវ​ផុតកំណត់​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​។ 
 
«​វា​ដល់ពេល​ហើយ​ដើម្បី​ផ្លាស់ប្តូរ បន្ទាប់ពី​រដូវ​កាល​ដ៏​អស្ចារ្យ​ជាមួយ Manchester United»​។ នេះ​ជាការ​រៀបរាប់​របស់ Ibrahimovic នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

 
 
​ខ្សែប្រយុទ្ធ​វ័យ ៣៦​ឆ្នាំ​រូប​បន្តថា​៖«​សូម​អរគុណ​ដល់​ក្លិប អ្នកគាំទ្រ ក្រុម​គ្រូបង្វឹក បុគ្គលិក និង​អ្នក​ទាំងអស់គ្នា ដែល​បាន​ចែករំលែក​ជាមួយ​ខ្ញុំ ដែល​រួមចំណែក​នៃ​ប្រវត្តិសាស្ត្រ​របស់ខ្ញុំ នៅទីនេះ​»​។​
 
​ក្រោយ​ការប្រកាស​របស់ Zlatan ក្លិប Man Utd ក៏បាន​ចេញ​សារ​អរគុណ ទៅកាន់​រូបគេ​វិញ​ផងដែរ ដោយ​សរស​រថា​៖«​គ្រប់គ្នា​នៅ​ក្លិប​នេះ សូម​អរគុណ​ដល់ Zlatan ចំពោះ​ការរួមចំណែក​ជួយ​ក្រុម ចាប់តាំងពី​ការមកដល់​របស់គាត់ ហើយ​សូម​ជូនពរ​ឲ្យ​គាត់​មាន​អនាគត​ល្អ​»៕

Tag:
 បាល់ទាត់​
  Zlatan Ibrahimovic
  LA Galaxy
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com