ជាតិ
សង្គមជាតិ
មាស សុខ​សោភា ចង់​ឲ្យ​សាធារណជន​ស្រឡាញ់​ភពផែនដី ដូច​ស្រឡាញ់​ខ្លួន​ដែរ​
24, Mar 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កញ្ញា មាស សុខ​សោភា គឺជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ សម្រាប់​«​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​»​។ កម្ពុជា​នឹង​ប្រារព្ធ​ទិវា​នេះ នៅ​ថ្ងៃទី​២៤ ខែមីនា នៅខាងមុខ​ក្រសួងបរិស្ថាន ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ​។ កញ្ញា មាស សុខ​សោភា បញ្ជាក់ថា នាង​ចូលរួម​ក្នុង «​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​» ដើម្បី​បង្ហាញ​ពី​ការស្រឡាញ់​របស់ខ្លួន ទៅ​បរិស្ថាន និង​ដើម្បី​ផ្សព្វផ្សាយ​ទៅ​សាធារណជន​ទាំងអស់ ចូលរួម​បិទ​ភ្លើងអគ្គិសនី​រយៈពេល​មួយ​ម៉ោង​សម្រាប់​ផែនដី នៅ​ថ្ងៃទី​២៤ មីនា​នេះ​។



​កញ្ញា មាស សុខ​សោភា ចង់​ឲ្យ​សាធារណជន​ស្រឡាញ់​ភពផែនដី ដូច​ស្រឡាញ់​ខ្លួន​ដែរ​។ ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​រូបនេះ បាន​ភ្ជាប់​សារ​អំពាវនាវ​ខ្លី​មួយ ដែល​ទាក់ទង​នឹង​ភពផែនដី​ថា ៖«​ចូលរួម​ស្រឡាញ់​បរិស្ថាន ជួយ​ការពារ​ភពផែនដី​» ៕







Tag:
 មាស សុខ​សោភា​
© រក្សាសិទ្ធិដោយ thmeythmey.com