ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បន្ទាប់ពីក្រដាស១០ម៉ឺន លោក រឹម រឿន គ្រោងបន្តឆ្លាក់ក្រដាសប្រាក់៥០០រៀលសម័យចាស់
23, Mar 2018 ,
9:59 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ចម្លាក់ឈើក្រដាសប្រាក់១០ម៉ឺនរៀល កំពុងទាក់ទាញដល់អ្នកទស្សនាក្នុងស្ដង់ពិព័រណ៌នាទិវាចម្លាក់ឈើពិភពលោក ដែលរៀបចំធ្វើនៅសណ្ឋាគារ ស៊ិនជូរី ក្រុងសៀមរាប។ ជាងចម្លាក់លោក រឹម រឿន បានសម្ដែងអារម្មណ៍រីករាយ ក្រោយចម្លាក់ក្រដាសប្រាក់១០ម៉ឺនរៀលរបស់លោក ទទួលបានកោតសរសើរពីសំណាក់ភ្ញៀវ។
ចម្លាក់ឈើក្រដាសប្រាក់១០ម៉ឺនរៀលរបស់លោក រឹម រឿន បានបង្ហាញពីព្រះភ័ក្រលេចត្រដែតរបស់អង្គសម្តេចតា ព្រះបរមរតនកោដ្ឋ និងសម្តេចយាយ នរោត្តម មុនិនាថ សីហនុ។ លោក រឹម រឿន បានចំណាយពេលមួយខែក្នុងការឆ្លាក់ក្រដាស១០ម៉ឺនរៀលនេះ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក រឹម រឿន ថ្លែងថា មូលហេតុដែលលោកជ្រើសរើសយកក្រដាស១០ម៉ឺនរបស់ខ្មែរមកឆ្លាក់ ព្រោះចង់បង្ហាញពីរូបិយប័ណ្ណជាតិ ក៏ដូចជាងស្នាដៃដល់អស្ចារ្យរបស់វិចិត្រករខ្មែរ ដល់ពិភពលោកបានដឹង។ លោកបន្ថែមថា ឈើដែលយកមកឆ្លាក់នេះ ជាប្រភេទឈើធ្នង់ មានទំហំមុខកាត់ ៥៩ និងបណ្តោយ ១,១៤ម៉ែត្រ។ បច្ចុប្បន្ន រូបនេះត្រូវបានគេទិញយកហើយ ក្នុងតម្លៃ ១៦០០ដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក រឹម រឿន។
តាមពិតទៅ នេះជាលើកទី២ហើយ ដែលវិចិត្រករនៅសាលាភូមិន្ទវិចិត្រសិល្បៈ បានឆ្លាក់ក្រដាសប្រាក់ពីឈើបែបនេះ។ ដំបូងលោក រឹម រឿន បានឆ្លាក់ក្រដាស២ដុល្លារ ហើយទៅមុខ លោកគ្រោងឆ្លាក់ក្រដាស ៥០០រៀលពីសម័យដើម ដែលលោកអះអាងថា មានភាពស្រស់ស្អាត និងចាប់អារម្មណ៍ផងដែរ ដែលនឹងមានទំហំមុខកាត់ ៦០គុណនឹង១ម៉ជាង។
សម្រាប់វិចិត្រករ និងជាអ្នកជំនាញចម្លាក់រូបនេះ លោកចង់ឱ្យយុវជនជំនាន់ក្រោយ ដែលចង់ស្វែងយល់ពីចម្លាក់ឈើនេះ ត្រូវចូលរៀននៅសាលាវិចិត្រសិល្បៈ ដើម្បីដឹងក្បួនខ្នាតត្រឹមត្រូវ សមជាវិចិត្រករល្អម្នាក់ទៅអនាគត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រឹម រឿន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម