អ្នក​ជួយសង្គ្រោះ​ម្នាក់​ស្លាប់​បន្ទាប់ពី​យក​បំពង់​អុកស៊ីសែន ដាក់​ក្នុង​រូង​
អន្តរជាតិ
អ្នក​ជួយសង្គ្រោះ​ម្នាក់​ស្លាប់​បន្ទាប់ពី​យក​បំពង់​អុកស៊ីសែន ដាក់​ក្នុង​រូង​
06, Jul 2018 , 9:58 am        
រូបភាព
ក្រុម​ប្រតិបត្តិការជួយសង្គ្រោះកុមារ១២នាក់ និងគ្រូម្នាក់នៅក្នុងរូង។ រូបថត AFP
ក្រុម​ប្រតិបត្តិការជួយសង្គ្រោះកុមារ១២នាក់ និងគ្រូម្នាក់នៅក្នុងរូង។ រូបថត AFP
ដោយ: ថ្មីៗ
​បុគ្គលិក​សង្គ្រោះ​ថៃ​ម្នាក់ ដែល​ស្ថិតក្នុង​ប្រតិបត្តិ​សង្គ្រោះ​កុមារ​១២ និង​គ្រូ​របស់គេ​បានទទួល​មរណភាព​។ នេះ​បើតាម​ការអះអាង​របស់​អភិបាលរង​ខេត្ត​ឈៀង​រ៉ៃ ដែល​ត្រូវបាន​ដកស្រង់​ដោយ AFP។



«វាជាដំណឹងដ៏អាក្រក់ ដោយអតីតមន្ត្រីកងទ័ពជើងទឹក Seal របស់ថៃ ដែល​ស្ម័គ្រចិត្ត​ក្នុងប្រតិបត្តិការសង្គ្រោះ​កុមារ បាន​ទទួលមរណភាព​កាលពីវេលាម៉ោង​២ព្រឹក យប់មិញ»។ លោក Passakorn Boonyaluck បានបញ្ជាក់ប្រាប់អ្នក​សារព័ត៌មាន ដោយ​បន្ថែម​ថា ការងារ​របស់គាត់​គឺ​យក​បំពង់អុកស៊ីសែន ចូលទៅ​ក្នុងរូង ហើយ​គាត់មិន​មាន​វាគ្រប់គ្រាន់សម្រាប់ខ្លួនឯង នាដំណើរត្រឡប់មក​ខាងក្រៅវិញ។

អ្នក​ជំនាញមុជទឹក​រូបនោះ មានឈ្មោះថា Saman Kunont ។ លោក Apakorn Yookongkaew មេបញ្ជាការ​ Seal ​បានបញ្ជាក់ថា មិត្តភក្តិ​ម្នាក់ បាន​ព្យាយាមទាញលោក Saman Kunont ចេញ​ក្រៅ បន្ទាប់ពី​គាត់បាន​បាត់បង់ស្មារតី។

នេះ​ជាករណី​គ្រោះ​ថ្នាក់ដ៏ធំ​បំផុតទីមួយ ក្នុងប្រតិបត្តិការជួយសង្គ្រោះ​មនុស្ស​១៣នាក់ ចេញពី​រូងភ្នំ Tham Luang។ ទោះបី​ជាយ៉ាងណាក៏​ដោយ លោក Apakorn បានអះអាងថា ក្រុម​ប្រតិបត្តិការនឹង​មិន​រាថយ​នោះឡើយ៕



Tag:
 ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ
  រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com