ជាតិ
សង្គមជាតិ
កម្មការិនីជាង២០០នាក់ នៅខេត្តតាកែវ បានដួលសន្លប់ ពេលកំពុងបំពេញការងារ
× យ៉ាងហោចណាស់ កម្មការិនី ២៤៩នាក់ បានដួលសន្លប់តៗគ្នា ខណៈកំពុងតែបំពេញការងារ នៅក្នុងរោងចក្រ ប៉ុន តឹស ហ្វ៊ូតវែរ អិលធីឌី ស្ថិតនៅភូមិខ្លាក្រហ៊ឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ នេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ។
នគរបាលជាតិ បានចុះផ្សាយថា ស្នងការនគរបាលខេត្តតាកែវ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង បានដឹកនាំកម្លាំងនគរបាលដោយផ្ទាល់ និងបានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ ទៅជួយសង្គ្រោះកម្មការិនី ដែលដួលសន្លប់នាំទៅកាន់មន្ទីរពេទ្យនានា ដើម្បីព្យាបាលបន្ទាន់។
នគរបាលជាតិបាន បន្ថែមថា រោងចក្រដែលមានឈ្មោះខាងលើ មានកម្មករ-កម្មការិនីសរុបចំនួន ៤២,០០នាក់ ដោយក្នុងចំនួននេះ បានដួលសន្លប់ ២៤៩នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com