ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សមរាត្រី (Equinox) រដូវប្រាំង នៅកំពូលកណ្តាលនៃប្រាង្គអង្គរវត្ត
21, Mar 2019 ,
7:57 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ព្រឹត្តិការណ៍សមរាត្រី (Equinox) នៅរដូវប្រាំង បានកើតឡើងនៅថ្ងៃទី២១ មីនា នេះ ដោយមានព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាង្គអង្គរវត្ត នាព្រឹកព្រលឹមស្រាង។
តាមការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវប្រាំង នៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩នេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនានេះ។ ពាក់ព័ន្ធនឹងសមរាត្រីនេះ ត្រូវបានអាជ្ញាធរជាតិអប្សរា ពន្យល់ថា វាជារឿងរ៉ាវទាក់ទងនឹងវេលាដែល«ថ្ងៃនិងយប់»មានរយៈពេលស្ទើរតែស្មើគ្នា។ ប៉ុន្តែនៅក្នុងខែខ្លះ គឺថ្ងៃមានរយៈពេលវែងជាងយប់ ហើយខែខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។
ប៉ុន្តែករណីពិសេសនៅអង្គរវត្តវិញ គឺវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ដែលហៅសមរាត្រីព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្ត នាព្រឹកព្រលឹមស្រាងៗ ហើយអាចមើលឃើញពីខ្លោងទ្វារកណ្តាលនៃគុកតារាជ (ខ្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទី ដល់ម៉ោង៧ព្រឹក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ នេះបើតាមអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរា បានសរសេរលើហ្វេសប៊ុកខ្លួនថា៖«នេះជាអច្ឆរិយការណ៍របស់អង្គរវត្ត ដែលបានស្ថាបនាទ្បើង ដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្ត្រ វិស្វកម្ម និងតារាសាស្ត្រ។ នេះគឺជាហេតុផលវិទ្យាសាស្ត្រមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច?»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញាជារៀងរាល់ឆ្នាំ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សមរាត្រី
equinox
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
7 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
14 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម