អត្ថបទពាណិជ្ជកម្ម
Cellcard ប្រឹងប្រែង​ធ្វើ​ឲ្យ​ការបម្រើ​សេវា​បណ្ដា​ញ​ទូរស័ព្ទ​ដល់​អតិថិជន បន្ត​ប្រព្រឹត្តទៅ​យ៉ាង​ល្អ​
21, Mar 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្របពេល​មាន​បញ្ហា​រអាក់រអួល​ចរន្តអគ្គិសនី​នៅ​កម្ពុជា ដែល​គេ​រំពឹងថា​នឹង​កើតមាន​ក្នុង​រយៈពេល​ជាង ២ ខែ ក្រុមហ៊ុន​សែ​ល​កាត​នឹង​នៅតែ​បន្ត​នាំមុខ​ក្នុងការ​ផ្ដល់ជូន​សេវាកម្ម​ដ៏​ល្អ​ដល់​អតិថិជន​របស់​យើង​។​
 
​នៅក្នុង​ពេលវេលា​ដ៏​លំបាក​នេះ ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ទុកចិត្ត​បំផុត​របស់​អតិថិជន ក្រុមហ៊ុន​សែ​ល​កាត នឹង​បន្តធ្វើ​យ៉ាងណា​ដើម្បី​ធានាថា​អតិថិជន​របស់​យើង​នៅតែ​អាច​រក្សា​ទំនាក់ទំនង​បាន គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។​
 
​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​រប​ស់​ខ្មែរ​តែមួយគត់​នៅ​កម្ពុជា យើង​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​គ្រួសារ និង​អាជីវកម្ម ឲ្យ​កាន់តែ​ជិត​ស្និ​ទ្ធិ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ និង​អនុញ្ញាតអោយ​ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ភ្ជាប់​ទៅកាន់​សេវាកម្ម និង​បណ្ដាញ​ដែល​ឈ្នះ​ពានរង្វាន់​របស់​យើង មិន​ថា​មាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ​។​


 
​សែ​ល​កាត ក្នុងការ​ចូលរួម​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ការប្រើប្រាស់​ថាមពលបៃតង បាន​ប្រើប្រាស់​ថាមពល​ប្រមាណ​ជាង ៧០​ភាគរយ នៃ​បណ្តាញ​របស់​យើង​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​នេះ​មិន​ត្រឹមតែ​ជួយ​ដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អនុញ្ញាតឱ្យ​ប្រជាជន​ប្រើ​បណ្តាញ​របស់​យើង​ដោយ​គ្មាន​ការរំខាន​ផងដែរ​។ បន្ថែម​ពីលើ​ការគាំទ្រ​ក៏ដូចជា​ជួយ​រក្សា​ទំនាក់ទំនង​ដល់​អតិថិជន​របស់​យើង នៅក្នុង​តំបន់​ដែល​គ្មាន​ថាមពល​ពន្លឺព្រះអាទិត្យ យើង​បានដាក់​ពង្រាយ​ម៉ាស៊ីនភ្លើង​ចល័ត​ដើម្បី​ធានាថា​អតិថិជន​របស់​យើង​នៅតែ​អាច​ប្រើ​បណ្តាញទូរស័ព្ទ​របស់​សែ​ល​កាត​ដោយ​គ្មាន​ការរំខាន​។​
 
​ម៉ាស៊ីនភ្លើង​ជាច្រើន​កំពុង​ត្រូវបាន​តម្លើង​ជា​រៀងរាល់ថ្ងៃ ដើម្បី​ធានា​ដល់​ស្ថេរភាព​នៃ​ការផ្ដល់សេវា​ដល់​អតិថិ​ជន​របស់​យើង​។ ទន្ទឹង​នឹង​នេះ ដើម្បី​ធានា​ដល់​ការភ្ជាប់​បណ្ដាញ​សេវា​ល្អ ក្រុមការងារ​បច្ចេកទេស បាន​នឹង​កំពុងធ្វើការ​សង្កេតមើល​យ៉ាង​យកចិត្តទុកដាក់​ជា​រៀងរាល់ថ្ងៃ​នឹង​សម្រាប់​ខែ​ខាងមុខ​ផងដែរ​។ 
 
​ដោយសារ​ភាពរអាក់រអួល​នៃ​ការផ្គត់ផ្គង់​ចរន្ត​អគ្គីសនី យើង​យល់ច្បាស់​ពី​តម្រូវការ​ចាំបាច់​របស់​អតិថិជន ដូចនេះហើយ​ទើប​ក្រុមការងារ​បច្ចេកទេស​ប​ណ្ដា​ញ​សេវា​របស់​សែ​ល​កាត ធ្វើការ​យ៉ាងសកម្ម ដើម្បី​បញ្ចប់​ការ​តម្លើង​បណ្ដាញ​សេវា​បម្រុង​របស់​យើង​។ ក្រុមការងារ​ចុះ​ផ្ទាល់​របស់​យើង​ព្យាយាម​ធ្វើការ​មិន​គិត​នឿយហត់ ដើម្បី​ជញ្ជូន​ឧបករណ៍​បច្ចេកទេស​ស​ម្រា​ប់​តម្លើង​ទោះបីជា​ស្ថិតនៅក្នុង​ទីតាំង​ភូមិសាស្ត្រ​ដែលមាន​សភាព​លំបាក និង​ដាច់ស្រយាល​យ៉ាងណាក៏ដោយ​។  


 
​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​យើង​ក៏​ទទួលលទ្ធផល​ដ៏​ល្អប្រសើរ​ជាច្រើន យ៉ាងណា​ម៉ិ​ញ​យើង​ក៏​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​សែ​ល​កាត​ទាំងអស់​ដែល​បាន​បន្ត​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ក្នុងពេល​កន្លងមក​។ រយះពេល​៧ ថ្ងៃ​បន្ទាប់ពី​ការចាប់ផ្ដើម​គម្រោង​នេះ យើង​ក៏បាន​ទទួល​នូវ​ការ​ផ្ដល់ដំណឹង​អំពី​ការផ្គត់ផ្គង់​សេវា​ទូរស័ព្ទ នឹង​អ៊ី​ន​ធើ​ណិ​ត​បានល្អ​បំផុត យ៉ាង​លើសលប់​ពី​សំណាក់​អតិថិជន​របស់​យើង​ពី​តាម​បណ្ដា​ខេត្ត​នានា​ផងដែរ​។ ការគាំទ្រ​ជា​វិជ្ជមាន​របស់​អតិថិជន​របស់​យើង​គឺជា​កម្លាំងចិត្ត​យ៉ាងខ្លាំង​ក្លា ហើយ​យើង​នឹង​ព្យាយាម​ដើម្បី​បម្រើសេវា​ដល់​អតិថិជន​ឱ្យបាន​កាន់តែ​ប្រសើរ ជា​រៀងរាល់ថ្ងៃ​តាម​អ្វីដែល​យើង​អាច​ធ្វើបាន​។ 
 
​ដើម្បី​ធានា​ដល់​ភាពងាយស្រួល និង​ការពេញចិត្ត​ដល់​អតិថិជន​គ្រប់រូប ជាមួយ​បណ្ដាញ​សេវា​របស់​យើង រាល់​ការ​ដាច់​បណ្ដាញ​សេវា​ទាំងអស់​បើទោះបីជា​នៅ​ដោយសារ​ការ​ដាច់​ចរន្ត​អគ្គីសនី​ក៏ដោយ អតិថិជន​នឹង​ទទួលបាន​សំណង​ពី សែ​ល​កាត​វិញ​ផងដែរ​។ 
 
​សូម​អតិថិជន​សែ​ល​កាត​ទាំងអស់​កុំ​មានការ​ព្រួយបារម្ភ ក្រុមការងារ​សែ​ល​កាត​ទាំងអស់​នៅ​ទី​នៅ​ដើម្បី​អ្នក​។ 
​យើង​ជា​សែ​ល​កាត យើង​មាន​មោទនភាព​ជា​តិខ្មែរ  រក្សា​ទំនាក់ទំនង​ជាតិ​សាសន៍​ដ៏អស្ចារ្យ​របស់​យើង​ឱ្យ​បានល្អ​បំផុត​។ 








 

© រក្សាសិទ្ធិដោយ thmeythmey.com