ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
នយោបាយអន្តរជាតិ
អ្នកឈ្នះ និងអ្នកចាញ់ឆ្នោតនៅឥណ្ឌូណេស៊ី ជួបគ្នា ហើយសន្យាពួតដៃគ្នាអភិវឌ្ឍប្រទេស
13, Jul 2019 ,
6:01 pm
រូបភាព
លោក Joko Widodo និងលោក Prabowo Subianto តឹងសរសៃកដាក់គ្នាពេលឃោសនា ហើយបានជួបគ្នាលើរថភ្លើងដើម្បីពិភាក្សារឿងប្រទេសជាតិរួមគ្នា។ រូបថត AFP
×
ដោយ:
រួបរួម
លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo និងលោក Prabowo Subianto ដែលជាអតីតគូប្រជែងរបស់ខ្លួន បានជួបគ្នាជាលើកដំបូងនាថ្ងៃសៅរ៍ ទី១៣ ខែកក្កដានេះ ក្រោយការបោះឆ្នោតប្រធានាធិបតីកាលពីខែមេសាកន្លងមក។ លោក Prabowo បានចាញ់ឆ្នោតលោក Widodo ជាលើកទីពីរសម្រាប់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ី។
«មនុស្សមួយចំនួនសួរថា ហេតុអ្វី Prabowo មិនអបអរសាទរ លោក Widodo។ ពិតណាស់ ខ្ញុំមានសុជីវធម៌ខ្ពស់ ហើយខ្ញុំចង់អបអរសាទរគាត់នៅចំពោះមុខផ្ទាល់តែម្តង»។ នេះជាការលើកឡើងរបស់លោក Prabowo ដែលឈរក្បែរប្រធានាធិបតីក្រោយជំនួបនៅក្រុងហ្សាការតា របស់គូប្រជែងនយោបាយទាំងពីរ។
លោក Prabowo បានបន្ថែមថា ការជាប់ជាប្រធានាធិបតីរបស់លោក Widodo គឺការទទួលភារកិច្ចដែលត្រូវបម្រើប្រជាពលរដ្ឋ ហើយគាត់មានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ។ «ខ្ញុំត្រៀមខ្លួនជួយគាត់ជានិច្ច»។
អ្នកនយោបាយទាំងពីរ បានជួបគ្នា ជាលក្ខណៈឯកជននៅលើរថយន្តនៅស្ថានីយ៍ MRT ក្នុងក្រុងហ្សាការតា។ លោក Widodo បានផ្តួចផ្តើមជំនួបនេះ នៅ MRT ដោយសារលោកចង់ឲ្យលោក Prabowo យល់ដឹងពីការប្រើប្រាស់ប្រព័ន្ធថ្មីនៅស្ថានីយ៍ MRT។
នាការបោះឆ្នោតកន្លងមក លោក Widodo ទទួលបានសំឡេងគាំទ្រ ៥៥.៥០ភាគរយ ខណៈលោក Prabowo បាន៤៤.៥០ភាគរយ។
លោក Widodo បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «ខ្ញុំរីករាយចំពោះការរៀបចំនេះ ខ្ញុំអាចជួបលោក Prabowo Subianto ខ្ញុំសង្ឃឹមថា អ្នកគាំទ្រទាំងអស់នឹងតាមពួកយើង ពីព្រោះយើងជាជាតិតែមួយ»។
អ្នកនយោបាយឥណ្ឌូណេស៊ីទាំងពីរបានលើកឡើងពីការរួបរួមជាតិ ដើម្បីពួតដៃគ្នាអភិវឌ្ឈប្រទេសឥណ្ឌូណេស៊ីទាំងមូល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម