អត្ថបទពាណិជ្ជកម្ម
អ្នក​កំពុង​ប្រើ​ទូរ​សព្ទ OPPO F11 Pro 128GB កាន់តែ​អេ​ម​ហើយ​!
22, Jul 2019 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អ្នកប្រើប្រាស់ ទូរ​សព្ទ​ដៃ​ស៊េរី F របស់ OPPO ទំហំ 64GB ដែលមាន​ពីរ​ពណ៌ Thunder Black និង Aurora Green រួចមក យើង​ឃើញថា ស៊េរី​នេះ នៅតែមាន​អ្នកគាំទ្រ​ដដែល​ជាមួយ​ទំហំ​ថ្មី និង​ធំ​ជាង​មុន រហូតដល់​ទៅ​128GB​។ វា​ផ្តល់​ភាព​កាន់តែ​ងាយស្រួល ដល់ Fan OPPO ដែល​និយម​ចូលចិត្ត​លេង​ហ្គេម​អន​ឡាញ​ធំៗ និង​ការផ្ទុក​ទិន្នន័យ​រូបភាព និង​វីដេអូ បាន​ច្រើនជាង​មុន​ទ្វេដង​ឯណោះ​។ OPPO F11 Pro ទំហំ​128GB បាន​ចូលមក​អង្រួន​ចិត្ត​អ្នកប្រើប្រាស់​ក្នុង​រយៈ​ពីរ​បី​ខែ​មកនេះ ដោយ​វា​មក​ជាមួយនឹង​ពណ៌​ថ្មី​មួយទៀត​ផងដែរ គឺ​ពណ៌ F11 Pro Waterfall Gray ដូចដែល​អ្នក​ទាំងអស់​គ្នា​ធ្លាប់​ស្គាល់​ដូច្នោះ​ដែរ​។
 
​នៅពេលនេះ ជម្រើស​កាន់តែ​ល្អប្រសើរ​ជាង​មុន ជាមួយនឹង​កម្លាំង​កាន់តែខ្លាំង​ជាង​មុន ដោយ OPPO F11 Pro ទំហំ​128GB ដែលមាន​៣​ពណ៌​។ វា​មិន​ត្រឹមតែ​តម្រូវ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់លោក​អ្នក​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធ្វើ​ឲ្យ​លោកអ្នក មាន​ទំនុកចិត្ត​ខ្ពស់ ក្នុង​ការលេង​ហ្គេម​អ៊ីនធឺណិត​គ្រប់​ប្រភេទ បាន​យ៉ាង​រលូន​ទៀតផង​។ 
 
​ម៉ូ​ឌែ​ល​នេះ មាន ROM ទំហំ​128GB និង RAM ទំហំ 6GB ដែល​អាច​បន្ថែម SD Cared បាន​រហូតដល់​ទៅ 256GB​។ ថាមពល​ថ្ម 4000mAh ក៏​ចាត់ទុកបាន​ថា​មិនធម្មតា​ដែរ ដើម្បី​ទប់ទល់​នឹង​ការលេង​ហ្គេម​រយៈពេល​យូរ ហើយ​វា​មក​ម៉ា​ស៊េ​ត​(Set) ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0​។ ទោះបីជា​ទូរ​សព្ទ​លោកអ្នក​លេង​ហ្គេម​រហូតដល់​តែ​អស់​ថ្ម​ក្តី ក៏​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​នេះ អាចជួយ​ឲ្យ​លោកអ្នក​សាក​ថ្ម​ទូរ​សព្ទ​ឆាប់​ពេញ​និង​មាន​សុវត្ថិភាព​បានដែរ​។ 


 
​គុណសម្បត្តិ​មួយទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​និយម​លេង​ហ្គេម មិនអាច​ខ្វះ​បានដែរ​នោះ គឺ​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ដែល​កាត់បន្ថយ​ភាព​ទាក់ កាត់បន្ថយ​ភាពរអាក់រអួល ឬ​មិន​ធ្វើ​ឲ្យ​ការលេង​ហ្គេម​របស់លោក​អ្នក​គាំង​បានឡើយ​។ 
 
​ក្រៅពីនោះ វា​មក​ជាមួយនឹង​មុខងារ Game Assistant ដែលមាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា អាច​បិទ​ដំណឹង (Notification) ឬ​បិទ​សារ​កុំ​ឲ្យ​លោត​ចេញ បិទ​ការហៅ​ទូរ​សព្ទ​ចូល ដែលជា​កត្តា​អាច​រំខាន​ពេលវេលា​កំពុង​លេង​ហ្គេម​របស់លោក​អ្នក​បាន ក្នុងតម្លៃ​ដែល​សមរម្យ​បំផុត​ត្រឹមតែ 359$៕  




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com