ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ដែល​ធ្វើ​ឲ្យ​អ្នករស់នៅ​មិនបាន​យូរ ឬ​អាយុ​ខ្លី​
23, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ចង់​រស់​នៅមាន​អាយុ​វែង និង​សប្បាយចិត្ត​រហូត​ដែរ​? បើសិនជា​មែន​នោះ អ្នក​គួរតែ​លះបង់​ទម្លាប់​មួយចំនួន​ដែល​វា​ត្រូវបាន​គេ​ចាត់ទុកថា​ធ្វើ​ឲ្យ​អ្នកមាន​អាយុ​ខ្លី​ទៅ​។​

 
​ខាងក្រោម​នេះ​គឺជា​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​អាយុ​ខ្លី​បាន​។ 

​អង្គុយ​យូរ​
 
​ខណៈពេល​ដេ​ល​អ្នក​កំពុងតែ​អង្គុយ​ជា​ញឹកញាប់​នៅមុខ​កុំព្យូទ័រ​ទាំង​នៅ​កន្លែងធ្វើការ ឬ​មើល​ទូរទស្សន៍​នៅផ្ទះ​នោះ វា​ពិតជា​អាចធ្វើ​ឲ្យ​អ្នក​រីករាយ​មែន ប៉ុន្តែ​ការដែល​រស់នៅ​បែបនេះហើយ​គ្មាន​លំ​ហាត់ប្រាណ អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ច្រើន​។ ជាក់ស្តែង ជីវិត​រស់នៅ​បែប​ស៊ី​ដេកៗ​អាចធ្វើ​ឲ្យ​មនុស្ស​ឆាប់​ស្លាប់​បាន​។ 
 
​ហាត់ប្រាណ​ខ្លាំងក្លា​ពេក​
 
​បើសិនជា​អ្នក​គិតថា ការចំណាយ​ពេលវេលា​ហាត់ប្រាណ​ច្រើន​គឺជា​រឿង​ដ៏​ល្អ​នោះ អ្នក​គួរតែ​គិត​ឡើងវិញ​ហើយ​។ ការដែល​ហាត់ប្រាណ​ច្រើនពេក នឹងដាក់​សម្ពាធ​ដល់​បេះដូង ហើយ​អាច​នឹងមាន​អាយុ​ខ្លី​បានដែរ​។ 
 
​មិនមាន​ទំនាក់ទំនង​ក្នុងសង្គម​
 
​ការទំនាក់ទំនង​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​នឹង​ជួយ​បំបាត់​ស្ត្រេ​ស​។ ការដែល​រស់នៅ​មាន​មនុស្ស​នៅ​ជុំវិញខ្លួន​ចេះ​យកចិត្តទុកដាក់​ចំពោះ​អ្នក ហើយ​អ្នក​យកចិត្តទុកដាក់​ចំពោះ​គេ​វិញ​នោះ នឹង​បង្កើតបានជា​អារម្មណ៍​សប្បាយចិត្ត និង​សេចក្តីស្រឡាញ់ ហើយក៏​ជួយ​ឲ្យ​មាន​អាយុ​វែង​ដែរ​។ 
 
​គេង​ច្រើនពេក​
 
​មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា ការ​គេង​មិនបាន​គ្រប់គ្រាន់​ពិតជា​មិនល្អ​ចំពោះ​សុខភាព​ឡើយ​។ តើ​អ្នកមាន​ដឹង​ទេ​ថា ការ​គេង​ច្រើនពេក​មិន​គ្រាន់តែ​មិនល្អ​ចំពោះ​សុខភាព​ទេ តែ​ថែមទាំង​ប៉ះពាល់​ដល់​ភ្នែក​ទៀតផង​? យក​ល្អ​គួរតែ​គេង​ត្រឹមតែ ៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​គឺ​គ្រប់គ្រាន់​ហើយ​។ 

​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ច្រើនពេក​
 
​តាមពិត អាហារ​មិន​ផ្តល់​សុខភាព​អាចធ្វើ​ឲ្យ​សុខភាព​ចុះខ្សោយ​បាន​។ បើសិនជា​អ្នក​ចូលចិត្ត​អាហារ​មាន​ជាតិ​ខ្លាញ់ ឬ​ប្រៃ​ច្រើន​នោះ អ្នក​គួរតែ​គិត​ឡើងវិញ​ហើយ​។ 
 
​តែងតែមាន​អារម្មណ៍​ស្មុគស្មាញ​
 
​ដូច​គេ​និយាយថា ការ​សើច​ច្រើន​គឺជា​ឱសថ​ព្យាបាល​ជំងឺ​ដ៏​ល្អ​បំផុត​។ គ្រូពេទ្យ​និយាយថា ការ​សើច​ពិតជា​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​។ តាមរយៈ​ការ​សើច​ជា​ញឹកញាប់​វា​នឹងធ្វើ​ឲ្យ​ដំណើរ​ជីវិត​កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​។ 
 
​រួមភេទ​មិន​គ្រប់គ្រាន់​
 
​នេះ​គឺជា​ហេតុផល​មួយ​ផ្សេងទៀត​ដែលថា​វា​គឺជា​រឿង​ដ៏​អស្ចារ្យ​មួយ​ដែល​អ្នក​ត្រូវ​ការធ្វើសកម្មភាព​ច្រើន​នៅលើ​គ្រែ​។ អ្នកជំនាញ​និយាយថា អត្រា​នៃ​ការស្លាប់​របស់​អ្នក​មិនបាន​រួមភេទ​ជា​ញឹកញាប់​ឃើញថា​ខ្ពស់ជាង​អ្នក​រួមភេទ​ញឹកញាប់​រហូតដល់ ៥០​ភាគរយ​ឯណោះ​។ ដូច្នេះ​បើសិនជា​អ្នក​ចង់​មាន​អាយុ​វែង និង​ជីវិត​សប្បាយរីករាយ​នោះ អ្នក​គួរតែ​រួមភេទ​ឲ្យ​បាន​ញឹកញាប់​។ 
 
​មិនមាន​ការងារ​ធ្វើ​
 
​តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ការ​ប្រឈម​នឹង​ការ​ឆាប់​ស្លាប់​នឹង​កើនឡើង​ប្រហែល ៦៣​ភាគរយ​បើសិនជា​អ្នក​មិនអាច​ស្វែងរក​ការងារ​ធ្វើបាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com