ONE Championship
កីឡាជាតិ
ជាតិ
Belingon សង្ឃឹម​ស្ដារ​កិត្តិយស​វិញ​ពេល​ប៉ះ Fernandes នៅ​សង្វៀន ONE ក្រុង​តូ​ក្យូ
17, Sep 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​នៅ​សង្វៀន ONE: CENTURY នា​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ថ្ងៃទី​១៣ ខែតុលា ជើង​ខ្លាំង​របស់​ហ្វីលីពីន Kevin Belingon ដែល​គេ​ស្គាល់​ថា « The Silencer» ត្រូវបាន​ផ្ដល់ឱកាស​ជាថ្មី ដោយ​ត្រូវ​ជួប Bibiano Fernandes រហស្សនាម «The Flash» បន្ទាប់ពី​រង​ភាពអាម៉ាស់​កាល​ប្រកួត​ចុងក្រោយ​កន្លងទៅ​។



​កីឡាករ​មកពី​ហ្វីលីពីន​ទទួលបាន​ជ័យជម្នះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក្នុងជំនួប​ការពារ​ខ្សែក្រវាត់ ONE Bantamweight World Title លើកដំបូង​ ត្រូវ​រង​បរាជ័យ​ក្រោយ​ប្រើ​កែង​វ៉ៃ គូប្រកួត​ខុស​បច្ចេកទេស​។ ហើយ​ខ្សែក្រវាត់​ ក៏​ធ្លាក់​ទៅ​​​កីឡាករ​គូប្រជែង ប្រេ​ស៊ី​ល Fernandes ទៅ​។ Beligon ដែលជា​កូនសិស្ស​មកពី​ក្លិប Team Lakay បាន​ថ្លែងថា​៖«​យើង​សោកស្ដាយ​ ចំពោះ​ការសម្រេចចិត្ត ព្រោះ​យើង​មិន​រំពឹងថា​វា​បែប​នោះ​សោះ ពេល​ខ្ញុំ​វ៉ៃ​គូប្រកួត​ចំក្បាល​ដោយ​ប្រើ​កែង​។ វា​ជាការ​វ៉ៃ​ដោយ​អ​ចេតនា​»​។



​យ៉ាងណាក្ដី​ប្រធាន និងជានា​យក ប្រតិបត្តិ ONE Championship  លោក Chatri Sityodtong បានស្នើ​ឲ្យ​មានការ​ប្រកួត​ឡើងវិញ ហើយវា​ជាការ​ជួបគ្នា​លើក​ទី​៤ រវាង​កីឡាករ​ទាំងពីរ​។ កីឡាករ​វ័យ​៣១​ឆ្នាំ​របស់​ហ្វីលីពីន បានធ្វើការ​យ៉ាង​ល្អ​តាំងពី​ចុងឆ្នាំ២០១៨ មកហើយ ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​លំដាប់​ពិភពលោក​ជា​លើកដំបូង ​ក្នុង​ប្រភេទ​ទម្ងន់ Bantamweight និង អាច​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​ត្រលប់​មកវិញ​មិន​ខាន​។



​កីឡាករ​មកពី​ក្លិប Team Lakay បាន​គូសបញ្ជាក់ថា៖«​ការបោះ​ជំរំ​ហ្វឹកហាត់​របស់​យើង​កាន់តែ​ល្អប្រសើរ​ឡើង​បន្តបន្ទាប់​។ ស្ថានភាព​របស់​យើង​ គឺ ១០០% ប្រយុទ្ធ​បានល្អ ការចាប់​ឃ្លេ និង បោក​ជាដើម​។ តាក់​ទិ​ក​របស់​យើង ​នឹងមិន​ផ្លាស់ប្ដូរ​។ ប៉ុន្តែ​យើង​ផ្ដោតលើ​រៀបចំ​ការប្រកួត​នេះ​»​។

«The Silencer» បាន​បង្កើត​ភាព​រីករាយ​រួចមក​ទល់នឹង​កីឡាករ​ប្រេ​ស៊ី​ល ហើយ​កាលពី​ពីរ​ប្រកួត​កន្លងទៅ​។ ហើយ​គេ​រំពឹងថា ​នឹង​ទទួល​ជ័យជម្នះ​ជាថ្មីទៀត ​ក្នុងការ​ប្រកួត​លើក​ទី​៤​នេះ​។ ជើង​ខ្លាំង​ហ្វីលីពីន មាន​ជំនាញ​ខាង​ក្បាច់គុន​វូ​ស៊ូ និងបន្ត​ខិតខំ​ហ្វឹកហាត់​ខ្លាំង​ នៅ​ក្រុង Baguio City ដើម្បី​ទប់ទល់​នឹង​ការប្រយុទ្ធ​របស់ Fernandes​។



​ជើង​ខ្លាំង​លំដាប់​ពិភពលោក ​រៀបរាប់​ទៀតថា រូបគេ​អាច​សម្រុក​វ៉ៃ​ខ្លួន​របស់​គូប្រជែង ហើយនេះ​វា​គម្រោង​មុន​ប្រកួត ប៉ុន្តែ​អ្វីៗ​ត្រូវ​មើល​ភាពជាក់ស្ដែង​លើស​ង្វៀន​ដែរ​។
Belingon សង្កត់ធ្ងន់ថា៖«​ខ្ញុំ​គិតថា​ការប្រកួត​នេះ​ច្បាស់​វ៉ៃ​ជក់ចិត្ត​ខ្លាំង ដោយមាន​ការបោក​កាច់​ឃ្លេ និង វ៉ៃ​។ ការប្រើ​ចំបាប់ និង កាច់ គឺជា​ក្បាច់​ពិសេស​»​។​



​ភាពបរាជ័យ​កាល​ប្រកួត​លើក​ទី​៣​នា​ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ​ត្រូវបាន​បំភ្លេច ប៉ុន្តែ​ត្រូវ​រៀបចំខ្លួន​ឲ្យ​បានល្អ​ទល់នឹង Fernandes ដែលជា​ការប្រកួត​ដ៏​ធំ​ក្នុង​ពិភព​គុន​ចម្រុះ​នៃ​ប្រវត្តិសាស្ត្រ​របស់ ONE Championship គម្រប់ ១០០​លើក​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​។ Belingon ពន្យល់ថា ៖«​ជាការ​ពិត ខ្ញុំ​ពិតជា​រំភើប​សម្រាប់​ការប្រកួត​នេះ​ទល់នឹង Bibi ព្រោះ​ខ្ញុំ​ពិតជា​ចង់បាន​ខ្សែក្រវាត់ World Title មកវិញ​។ នោះ​ជា​គោលដៅ​សំខាន់​របស់ខ្ញុំ​»​។ Belingon តាំង​ចិត្តនឹង​បន្សល់ទុក​នៅ​សង្វៀន Ryogoku Kokugikan នៅ​ក្រុង​តូ​ក្យូ អមដោយ​ជ័យជម្នះ​យក​ខ្សែក្រវាត់ ONE Bantamweight World Title ត្រឡប់​ទៅ Baguio​។ ខ្ញុំ​សង្ឃឹម​ទទួល​ជ័យជម្នះ ១០០% ព្រោះថា​បើសិន​មិន​ជឿជាក់​ទេ មិនបាច់​ទៅ​ប្រកួត​ទេ​។ ខ្ញុំ​មាន​ស្មារតី និង​កម្លាំងចិត្ត​ខ្លាំងក្លា​ដើម្បី ឈ្នះ​ការប្រកួត​នេះ​។ ខ្ញុំ​នឹង​វ៉ៃ​ឲ្យ​ដៃគូ​សន្លប់​បើសិនជា​មានឱកាស​។ គ្មាន​ហេតុផល​ដែល​ត្រូវ​ប្រកួត​លើក​ទី​៥​ទេ ដូច្នេះ​ត្រូវ​ឈ្នះ​លើក​នេះ​តែម្ដង​»​។ ការប្រកួត​រវាង Belingon និង Fernandes ជា​គូប្រកួត​លំដាប់​ពិភពលោក​ផ្នែក MMA ឬ គុន​ចម្រុះ​នៅ ONE: CENTURY​។



​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។
 

© រក្សាសិទ្ធិដោយ thmeythmey.com