ជាតិ
កម្មករ នៅតែ​ទទួលបាន​ប្រាក់​ឈ្មួ​ល សម្រាប់​ថ្ងៃ​ឈប់សម្រាក​ទាំង​២២
06, Oct 2019 , 8:29 am        
រូបភាព
​ភ្នំពេញ​៖  គ្រប់​កម្មករនិយោជិត នៅតែ​ទទួលបាន​ប្រាក់​ឈ្មួ​ល​ដដែល សម្រាប់​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ចំនួន​២២​ថ្ងៃ នៅក្នុង​ឆ្នាំ​២០២០​ខាងមុខ​។ នេះ​បើតាម​ប្រកាស​ស្តីពី​ការឈប់​បុណ្យ​ដែលមាន​ប្រាក់​ឈ្មួ​ល​ប្រចាំឆ្នាំ​២០២០ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។



​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ទាំង​២២​ថ្ងៃ​ក្នុង​ឆ្នាំ​២០២០ ដែល​កម្មករនិយោជិត នឹង​ទទួលបាន​ប្រាក់​ឈ្នួល រួមមាន​៖ 

-​ថ្ងៃទី​១ ខែមករា​៖ ទិវា​ចូលឆ្នាំ​សកល​
-​ថ្ងៃទី​៧ ខែមករា​៖ ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​
-​ថ្ងៃទី​៨ ខែមីនា​៖ ទិវា​អន្តរជាតិ​នារី​
-​ថ្ងៃទី​១៣-១៤-១៥-១៦ ខែមេសា​៖ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ
-​ថ្ងៃទី​១ ខែឧសភា​៖ ទិវា ពលកម្ម​អន្តរជាតិ​
-​ថ្ងៃទី​៦ ខែឧសភា​៖ ពិធីបុណ្យ​វិសាខបូជា​
-​ថ្ងៃទី​១០ ខែឧសភា​៖ ពិធីបុណ្យ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​
-​ថ្ងៃទី​១៤ ខែឧសភា​៖ ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ
-​ថ្ងៃទី​១៨ ខែមិថុនា​៖ ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី
-​ថ្ងៃទី​១៦-១៧-១៨ ខែកញ្ញា​៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
-​ថ្ងៃទី​២៤ ខែកញ្ញា​៖ ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​
-​ថ្ងៃទី​១៥ ខែតុលា​៖ ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​
-​ថ្ងៃទី​២៩ ខែតុលា​៖ ព្រះរាជ​ពិធី​គ្រង​ព្រះរាជ​សម្បត្តិ​របស់​ព្រះមហាក្សត្រ
-​ថ្ងៃទី​៣០-៣១ ខែតុលា ដល់​ថ្ងៃទី​១ ខែវិច្ឆិកា​៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក
-​ថ្ងៃទី​៩ ខែវិច្ឆិកា​៖ ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៕

Tag:
 កម្មករ​
  ប្រាក់​ឈ្មួ​ល
© រក្សាសិទ្ធិដោយ thmeythmey.com