អន្តរជាតិ
តើ​សត្វល្អិត​តូចៗ​ដកដង្ហើម​តាម​ពោះ​?
06, Oct 2019 , 8:59 pm        
រូបភាព
​សត្វល្អិត​ក៏ដូចជា​សត្វ​ដទៃទៀត​ដែរ​ស្រូបយក​អុកស៊ីសែន និង​បញ្ចេញ​កាបូនឌីអុកស៊ីត​ដើម្បី​ទ្រទ្រង់​ជីវិត​។​



ប៉ុន្តែ​អ្វីដែល​សំខាន់ លំនាំ​ដង្ហើម​នេះឯង​ដែល​ធ្វើ​ឲ្យ​សត្វល្អិត​មាន​លក្ខណៈពិសេស​ខុសពី​សត្វ​ជាច្រើន​ដទៃទៀត​។ នេះ​ក៏​ដ្បិតថា សត្វល្អិត​គ្មាន​សួត​នោះទេ ហើយ​ពួកវា​ក៏​គ្មាន​ប្រព័ន្ធ​សរសៃឈាម​ដែល​ដឹក​ឧស្ម័ន​អុកស៊ីសែន​នោះដែរ​។

​គេហទំព័រ thoughtco.com បាន​និយាយថា សត្វល្អិត​ប្រើប្រាស់​ប្រព័ន្ធ​ដង្ហើម​សាមញ្ញ​មួយ​ក្នុងការ​ផ្លាស់ប្តូរ​ប្រភេទ​ឧស្ម័ន​។ នៅតាម​ដងខ្លួន​នៃ​សត្វល្អិត ជាពិសេស​នៅតាម​ផ្ទៃពោះ សម្បូរ​ទៅដោយ​រន្ធ​បើក​តូចៗ មាន​នាទី​ក្នុងការ​នាំចូល និង​នាំចេញ​ខ្យល់ ហៅថា​រន្ធ Spiracle ។

​នៅពេលដែល​ខ្យល់​ធ្វើដំណើរ​ទៅតាម​រន្ធ​ទាំងនោះ វា​ត្រូវបាន​ចាប់យក​នៅក្នុង​ប្រព័ន្ធ​ម្យ៉ាង​មួយទៀត​នៅក្នុង​ខ្លួន​សត្វល្អិត ដែល​សម្បូរ​ទៅដោយ​សរសៃ​ដឹកនាំ​ខ្យល់​តូចៗ​វែងៗ ហៅថា Tracheae ។ កាបូនឌីអុកស៊ីត ដែលជា​កាកសំណល់​មេ​តា​ប៉ូលីស​ក៏​ចេញដំណើរ​មក​ក្រៅ​តាម​រន្ធ​ទាំង​នេះដែរ​។​

សត្វល្អិត​អាច​គ្រប់គ្រង​ការបិទ​បើក​នៃ​រន្ធ​ទាំងនេះ​បាន​។ ដូចជា​ពេល​មេឃ​ក្តៅ សត្វល្អិត​អាច​បិទ​រន្ធ​មួយចំនួន ដើម្បី​កាត់បន្ថយ​ការបាត់បង់​ជាតិ​ទឹក​។ នៅពេលដែល​វា​ខ្វះ​អុកស៊ីសែន សត្វល្អិត​អាច​ប្រើប្រាស់​សាច់ដុំ​នៅតាម​រន្ធ ដើម្បី​ទាញយក​ខ្យល់​ពី​បរិយាកាស​បន្ថែម​៕


Tag:
 ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com