ជាតិ
ធនប័ត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល ចរាចរហើយ!
× ភ្នំពេញ៖ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ត្រូវបានដាក់ឲ្យប្រើប្រាស់ផ្លូវការនៅថ្ងៃទី៧ ខែតុលា នេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះ នាជំនួបជាមួយសិស្សដែលទទួលបាននិទ្ទេស A ចំនួន៤៤៣នាក់ ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩។
ប្រភេទប្រាក់១៥០០០រៀល ត្រូវបានបោះពុម្ពឡើងដើម្បីអបអរខួបគម្រប់១៥ព្រះវស្សានៃព្រះរាជពិធីយាងគ្រងព្រះបរមរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
នាជំនួបវិមានសន្តិភាពនោះផងដែរ ប្រមុខរដ្ឋាភិបាល ក៏បានផ្តល់ធនប័ត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀលដល់សិស្សឆ្នើមនិទ្ទេស A ទាំង៤៤៣រូប ម្នាក់ៗចំនួន២សន្លឹក បន្ថែមលើរង្វាន់ និងប្រាក់រង្វាន់ផ្សេងទៀត៕
រូបក្រដាសប្រាក់រៀល ១៥,០០០ ដាក់ឱ្យចរាចរណ៍ នៅថ្ងៃទី៧តុលា ឆ្នាំ២០១៩។ រូបថត៖ AKP។
© រក្សាសិទ្ធិដោយ thmeythmey.com