អត្ថបទពាណិជ្ជកម្ម
ក្តីស្រមៃរបស់កម្មករសំណង់ម្នាក់បានក្លាយជាការពិត ដោយត្រូវរង្វាន់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ
× កម្មករសំណង់ម្នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក គង់ សុខេង តែងតែនិយាយប្រាប់ភរិយាគាត់ថា «ថ្ងៃណាមួយ យើងប្រាកដជាមានសំណាងធំមិនខានឡើយ» ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលគាត់ទិញយកទៅពិសាជារៀងរាល់ថ្ងៃ។ ឥឡូវនេះ ក្តីស្រមៃរបស់គាត់បានក្លាយជាការពិតហើយ ដោយបានត្រូវរង្វាន់៤០លានរៀល ពីភេសជ្ជៈនេះមែន។
លោក សុខេង បញ្ជាក់ថា៖«ខ្ញុំតែងតែគិតពីឱកាសចំណេញត្រលប់មកវិញ ពេលខ្ញុំចំណាយ។ បើសិនខ្ញុំទិញកាហ្វេទឹកដោះគោ ១,៥០០រៀល ខ្ញុំនឹងអត់បានអីសោះ។ តែបើខ្ញុំថែម៥០០រៀល ដើម្បីទិញវើក WURKZ ខ្ញុំនឹងមានឱកាសឈ្នះរង្វាន់ត្រលប់មកវិញ។ យ៉ាងហោចណាស់ ក៏បានភេសជ្ជៈ១កំប៉ុងមកវិញដែរ។ លើកនេះខ្ញុំឈ្នះរង្វាន់ធំ ដូចអ្វីដែលខ្ញុំបានប៉ងហើយ»។
លោកគង់ សុខេង បញ្ជាក់ថា៖«ភេសជ្ជៈមួយកំប៉ុងក៏ជាការវិនិយោគមួយដែរ។ បើចំណាយប្រហាក់ប្រហែលគ្នា ហើយមានឱកាសចំណេញច្រើនជាង យើងគួរតែសាកល្បង ព្រោះសំណាងមើលមិនឃើញទេ។ ទឹកប្រាក់៤០លានរៀលនេះ ខ្ញុំនឹងយកទៅទិញគោទុកប្រវាស់ ដើម្បីបានចំណូលបន្ថែម និងយកទៅជួសជុលផ្ទះ ដែលខូចខាត និងកំពុងលិចទឹក»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com