ពីនេះ ពីនោះ
«ផ្សាំ» និង«សាំ»មានន័យខុសគ្នាដូចម្តេច?
× «ផ្សាំ»សំដៅលើការដាំបណ្តុះអាសន្ន ឬដាំជាបណ្តើរសិន គឺដាំមែកឈើដែលសាកដុះឫស ហើយកាត់យកមកកប់ក្នុងដីសើមផ្សាំឲ្យចាប់ឫសស៊ប់ហើយ បញ្ចេញត្រួយលាស់ស្លឹក ស្រួលហើយ ទើបយកទៅដាំមែនទែនជាស្ថាពរតទៅ។ ផ្សាំមែកល្មុត ផ្សាំកូនដើមក្រូចពោធិ៍សាត់ ជាដើម។
សម្រាប់ពាក្យ«សាំំ»សំដៅលើភាពផ្ទួន ឬថែមដដែលៗ,ដែលដូចគ្នា ដដែលៗ។ និយាយសាំ,សម្តីសាំ។ នេះបើតាមវចនានុក្រម សម្តេច ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com