ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ទូតអាមេរិកលើកទឹកចិត្តឱ្យបរិច្ចាគឈាមដើម្បីលើកកម្ពស់សុខភាពសាធារណ
13, Oct 2019 ,
9:19 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានមកបំពេញទស្សនកិច្ចជាលើកដំបូងរបស់ខ្លួននៅខេត្តសៀមរាប។ ក្នុងចំណោមគម្រោងកម្មវិធីរបស់ខ្លួន លោកទូតក៏បានធ្វើដំណើរទស្សនកិច្ចសិក្សានៅអាគារមជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាប និងបានចូលរួមបរិច្ចាគឈាមផងដែរ។
ជាអ្នកដើរបរិច្ចាគឈាមដ៏សកម្មមួយរូប លោក Murply ក៏បានបរិច្ចាគឈាមនៅខេត្តសៀមរាបផងដែរ អំឡុងពេលលោកទស្សនកិច្ចទៅកាន់អាគារមជ្ឈមណ្ឌលផ្តល់ឈាមក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោកប្រាប់ថា នៅថ្ងៃទី១១ តុលា បុគ្គលិកស្ថានទូតទាំងមូលចូលរួមបរិច្ចាគឈាម ហើយលោកក៏មានបំណងចូលរួមដែរ ដើម្បីពង្រឹងសេវាសុខភាពសាធារណក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ លោកទូតក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឯទៀត ឱ្យចូលរួមបរិច្ចាគឈាម ព្រោះថាការផ្តល់ឈាមនឹងជួយសង្គ្រោះដល់ជីវិតមនុស្សដែលត្រូវការឈាម ហើយវាជារឿងដែលងាយស្រួលបំផុតដែលយើងអាចផ្តល់ឱ្យពួកគេ។
គួរបញ្ជាក់ថា អាគារមជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាប ទទួលបានជំនួយពីរាជរដ្ឋាភិបាលសហរដ្ឋអាមេរិក និងបានសម្ពោធជាផ្លូវការនៅខែមីនា ឆ្នាំ២០១៦។ យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកខេត្ត ក្រោយមានវត្តមានអាគារនេះមក សកម្មភាពការងាររបស់មជ្ឈមណ្ឌលនេះមានការកើនឡើង៣ដង។ ក្នុងឆ្នាំ២០១៥ មុនមានការអាគារនេះ ការប្រមូលឈាមបានត្រឹមតែ១,៣៩៨ប្លោក ហើយឆ្នាំ២០១៨ប្រមូលបានជាង ៣ពាន់ប្លោក និង៩ខែដើមឆ្នាំ២០១៩នេះ ប្រមូលបាន ជាង៣ពាន់ប្លោករួចហើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទូតអាមេរិក
W. Patrick Murply
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ប្រទានកម្ម»មានន័យដូចម្តេច?
3 ថ្ងៃ
«ហ៊ីង» មានតម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង
2 ថ្ងៃ
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
4 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
5 ថ្ងៃ
«គូលី»មានន័យច្បាស់លាស់ដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម