ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
ម្តាយភ្លេចបិទ App ក្នុងទូរសព្ទ កូនអាយុ២ឆ្នាំចុចបញ្ជាទិញឥវ៉ាន់អស់៤៣០ដុល្លារ
13, Oct 2019 ,
10:19 pm
រូបភាព
×
ដោយ:
ធីតា
អ្នកស្រី Isabella McNeil ដែលរស់នៅ San Diego សហរដ្ឋអាមេរិក បានឈរស្រឡាំងកាំង បន្ទាប់ពីមានអ្នកទូរសព្ទប្រាប់ថា កៅអីសាឡុងកំពុងត្រូវបានដឹកទៅផ្ទះរបស់គាត់។ ក្រោយមកទើបគាត់ភ្ញាក់ខ្លួនថា កូនស្រីអាយុ២ឆ្នាំរបស់គាត់ បានបញ្ជាទិញឥវ៉ាន់នេះ ដោយចៃដន្យតាមរយៈ Amazon ក្នុងតម្លៃ៣៥០ផោន (ប្រមាណ៤៣០ដុល្លារអាមេរិក)។
យោងតាមការផ្សាយរបស់ NBC San Diego អ្នកស្រី Isabella បានរៀបរាប់ថា គាត់ធ្លាប់បើក App ក្រុមហ៊ុន Amazon ដើម្បីស្វែងរកមុខទំនិញដែលត្រូវទិញដាក់ផ្ទះ ប៉ុន្តែនៅពេលនោះ កូនស្រីអាយុ២ឆ្នាំឈ្មោះ Rayna បានស្រែកសុំទូរសព្ទ ដោយថា «ម៉ាក់ៗ ទូរសព្ទ! ម៉ាក់ៗ ទូរសព្ទ»។
គាត់បានឲ្យទូរសព្ទទៅកូន ដោយមិនបានបិទ App ជាពិសេសចំណាក់កាលចុងក្រោយ ដោយក្មេងស្រីតូចរូបនោះ គ្រាន់តែចុច 1-click កៅអីសាឡុងដែលមានពូកបី ត្រូវបានបញ្ជាទិញរួចរាល់។
ក្រោយដឹងថា កូនស្រីបានទិញទំនិញដែលមិនត្រូវការចាំបាច់ អ្នកស្រី Isabella បានព្យាយាមលុបការបញ្ជាទិញ ប៉ុន្តែវាយឺតពេលទៅហើយ។ បន្ទាប់មក គាត់បានប្រកាសលក់វិញ ក្នុងតម្លៃទាប។ ជាសំណាងល្អ តំណាងក្រុមហ៊ុន Amazon បានដឹងរឿងរ៉ាវនេះ ក៏បានសម្រេចសងលុយទាំងអស់ទៅអ្នកស្រី Isabella វិញ ចំណែកទំនិញ ស្ត្រីរូបនេះ អាចយកទៅប្រើប្រាស់ ឬបរិច្ចាគសប្បុរសធម៌ទៅតាមចិត្តរបស់ខ្លួន។
Amazon បានណែនាំទៅអ្នកស្រី Isabella ដាក់ Disable (មិនដំណើរការ) នៅលើដំណាក់កាល 1-click។ ស្ត្រីអាមេរិករូបនេះ បានលើកឡើងថា ករណីរបស់ខ្លួនគឺជារឿងដ៏គួរឲ្យចង់សើច ប៉ុន្តែវាជាមេរៀនមួយសម្រាប់ឪពុកម្តាយទូទៅ ប្រុងប្រយ័ត្ន និងបិទ App ឲ្យបានត្រឹមត្រូវ មុនពេលឲ្យទូរសព្ទទៅកូនលេង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Amazon
App
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ប្រទានកម្ម»មានន័យដូចម្តេច?
3 ថ្ងៃ
«ហ៊ីង» មានតម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង
2 ថ្ងៃ
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
4 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
5 ថ្ងៃ
«គូលី»មានន័យច្បាស់លាស់ដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម