ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ប្រដាល់គុនខ្មែរដ៏អស្ចារ្យបំផុត! តែ២ប្រកួតទទួលបានប្រាក់រង្វាន់១៦លានរៀល ក្នុងកម្មវិធីជើងឯកប៉ះគ្នាគោជល់ដ៏ធំសម្បើម
14, Oct 2019 ,
11:00 am
រូបភាព
×
ដោយ:
ថ្មីៗ
កាលពីល្ងាចថ្ងៃសៅរ៍ ទី១២ តុលា នៅសង្វៀនអ្នកតស៊ូគុនខ្មែរគោជល់ មានការប្រកួតជើងឯកប៉ះគ្នាដ៏ធំអស្ចារ្យរវាង ជើងឯកខ្សែក្រវាត់៣ដង មឿន សុខហ៊ុច ប៉ះជាមួយ ជើងឯកថៃខ្សែក្រវាត់៦ដង Yodthounthorng ដ៏កក្រើក ហើយជក់ចិត្ត រហូតដល់ប្រាំទឹកពេញ និងធ្វើឲ្យអ្នក ទស្សនាហ៊ោកញ្ជ្រៀវ អង្រួនពេញសង្វៀនអ្នកតស៊ូគុណខ្មែរគោជល់។ សូមអបអរសាទរដល់កីឡាករ មឿន សុខហ៊ុច ដែលបានយកឈ្នះកីឡាករថៃ Yodthounthorng ហើយឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ជាងនេះទៅទៀត ក៏សូមអបអរសាទរ ដល់អ្នកដែលមានសំណាងបំផុតដែលបានឈ្នះរង្វាន់រថយន្ត Mazda Eclipse ពីក្រវិលកំប៉ុងគោជល់។
ដោយមានការគាំទ្រយ៉ាងធំសម្បើម ពីសំណាក់អ្នកគាំទ្ររាប់លាននាក់ទូទាំងប្រទេស ក្នុងកម្មវិធីពីជើងឯកប៉ះគ្នាលើកទី១ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ អ្នកតស៊ូគុនខ្មែរគោជល់ បានបន្តរៀបចំកម្មវីធីជើងឯកប៉ះគ្នាលើកទី២នេះ ក្នុងប្រភេទទម្ងន់ 63.5kg។ ការប្រកួតនេះមានកំពូលជើងឯកគុនខ្មែរ ២រូប គឺម្ចាស់ខ្សែក្រវាត់៣ដង មឿន សុខហ៊ុច (ជើងឯកខ្សែក្រវាត់គោជល់ឆ្នាំ ២០១៦ជើងឯកខ្សែក្រវាត់ MAX 2016 និងជើងឯកខ្សែក្រវាត់ ISI Palm 2018) និង ឡុង សំណាង ដែលប៉ះជាមួយកំពូលជើងឯកថៃ ២រូប គឺ ម្ចាស់ខ្សែក្រវាត់៦ដង Yodthounthorng ប្រកួតចាញ់ មឿន សុខហ៊ុច កាលពីយប់ថ្ងៃសៅរ៍ ទី១២ តុលាកន្លងទៅ និង Nattapong ដែលនឹងត្រូវប្រកួតជាមួយ ឡុង សំណាង នៅថ្ងៃ ២៦ តុលាខាងមុខ ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវជួបជាមួយ មឿន សុខហ៊ុច នៅថ្ងៃ ៩ វិច្ឆិកា ២០១៩។
ជើងឯកប៉ះគ្នា ជាកម្មវិធីតែមួយគត់ ដែលជ្រើសយកតែកំពូលកីឡាករ និងជាម្ចាស់ខ្សែក្រវាត់ធំៗកន្លងមក ហើយប្រើរយៈពេលខ្លីបំផុត និងទទួលបានប្រាក់រង្វាន់ច្រើនបំផុត រហូតដល់១៦លានរៀល ដោយគ្រាន់តែប្រកួតចំនួន ២ប្រកួតប៉ុណ្ណោះ ដែលធ្វើឲ្យកម្មវិធីនេះ ក្លាយជាកម្មវិធីប្រដាល់គុនខ្មែរដែលទាក់ទាញបំផុត មិនធ្លាប់មានកន្លងមក។
ហើយអ្វីដែលកាន់តែរំភើបរីករាយថែមទៀត ក្នុងរាត្រីដ៏អស្ចារ្យនោះ គោជល់ បានប្រគល់រង្វាន់រថយន្ត Mazda Eclipse ដែលមានតម្លៃ ២០០លានរៀល ដល់ លោក ជេត ស្រេង និង ក្រុមគ្រួសារ ដែលជាអ្នកមានសំណាងបំផុតបានគាស់ក្រវិលកំប៉ុងគោជល់ ហើយឈ្នះរង្វាន់ធំរថយន្ត Mazda Eclipse នេះ នៅចំពោះមុខទស្សនិកជនរាប់ពាន់នាក់ និងបានធ្វើជាសាក្សីថា គោជល់ពិតជាឈ្នះរង្វាន់ធំជាងគេ ឈ្នះពិតប្រាកដមែន។
កម្មវិធី “គោជល់រង្វាន់ធំជាងគេ រង្វាន់ពិត” នៅតែបន្ត និងនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ដូចជារថយន្ដ Mazda Eclipse, ម៉ូតូ Honda Dream ទឹកប្រាក់ $5000, $500, $100 និង រង្វាន់គោជល់រាប់លានកំប៉ុង។
គួរកត់សម្គាល់ថា គោជល់ ដែលជាភេសជ្ជៈប៉ូវកំលាំង មានគុណភាពល្អជាងគេទូទាំងពិភពលោក និងក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតីនៃការតស៊ូរបស់អ្នក។ ជាក់ស្តែង គោជល់ បានគាំទ្រប្រដាល់គុនខ្មែរ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក និងបន្តរៀបចំកម្មវិធីប្រកួតប្រដាល់គុនខ្មែរអន្តរជាតិដ៏ធំសម្បើម តាមដែលអាចធ្វើទៅបាន ដើម្បីនាំមកនូវភាពរំភើបសប្បាយរីករាយក្រៃលែង ដល់អ្នកគាំទ្រគុនខ្មែររាប់លាននាក់ ទូទាំងប្រទេស។
សូមរង់ចាំតាមដានទស្សនា ការប្រកួតបន្ទាប់ ក្នុងកម្មវិធីជើងឯកប៉ះគ្នានៅសង្វៀនអ្នកតស៊ូគុនខ្មែរគោជល់ នៅថ្ងៃទី២៦ តុលា និងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី៩ វិច្ឆិកា តាមរយៈការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ CNC ចាប់ពីម៉ោង 5:30 ល្ងាច ដល់ម៉ោង 8:00យប់ ឬ តាមរយៈ Facebook Page របស់គោជល់៖
https://www.facebook.com/redbullcambodia/
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ប្រទានកម្ម»មានន័យដូចម្តេច?
3 ថ្ងៃ
«ហ៊ីង» មានតម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង
2 ថ្ងៃ
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
4 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
5 ថ្ងៃ
«គូលី»មានន័យច្បាស់លាស់ដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម