ជាតិ
អ្នកកាសែតកម្ពុជា៣រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលវិស័យសេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុ និងថាមពល នៅថៃ រាប់ពីឆ្វេងលោក ស៊ុន មេសា អ្នកកាសែតទូរទស្សន៍បាយ័ន (BTV) លោក ញ៉ុង ហេង អ្នកសារព័ត៌មានថ្មីៗ (THMEYTHEY ONLINE NEWS) លោក ថៃ សុធា អ្នកសារព័ត៌មាននៃស្ថាប័នCambonomist ដែលបានចូលរួមវគ្គបណ្ដាលនៅទីក្រុងបាងកក ប្រទេសថៃ
× បាងកក ប្រទេសថៃ៖ អ្នកសារព័ត៌មានកម្ពុជា ៣រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលរបស់ Institute For War & Peace Reporting (IWPR) ដែលផ្ដោតលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វិទ្យាស្ថានអន្តរជាតិមួយនេះ តែងតែជួយបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកកាសែតនៅបណ្ដាប្រទេសជាច្រើនលើសកលលោក។ អ្នកសារព័ត៌មានសេដ្ឋកិច្ចពី១១ប្រទេស បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ដែលរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៣ វិច្ឆិកា។
អ្នកសារព័ត៌មានកម្ពុជា ៣រូប ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ មានលោក ស៊ុន មេសា អ្នកសារព័ត៌មានទូរទស្សន៍បាយ័ន (BTV) លោក ថៃ សុធា អ្នកសារព័ត៌មានសេដ្ឋកិច្ចពីស្ថាប័ន Cambonomist និងលោក ញុង ហេង អ្នកសារព័ត៌មានសេដ្ឋកិច្ចនៃស្ថាប័នសារព័ត៌មានថ្មីៗ (THMEYTHMEY ONLINE NEWS)។ អ្នកកាសែតកម្ពុជាទាំង៣រូប រួមទាំងអ្នកកាសែតពីបណ្ដាប្រទេសអាស៊ាន ដែលកំពុងចូលរួមវគ្គបណ្ដុះបណ្ដាល និងទស្សនកិច្ចនៅប្រទេសថៃ ចាប់ពីថ្ងៃទី២ដល់៥ វិច្ឆិកា។
វគ្គបណ្ដុះបណ្ដាល ដែលរៀបចំឡើងដោយ IWPR នេះ គឺផ្តោតសំខាន់ទៅលើការធ្វើសេចក្ដីរាយកាណ៍ជុំវិញវិស័យសេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលជាដើម។ កម្មវិធីនេះ ត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាពអ្នកកាសែតសម្រាប់ការប្រកបអាជីពរបស់ខ្លួន និងម្យ៉ាងទៀតដើម្បីត្រៀមចូលរួមយកព័ត៌មានក្នុងកម្មវិធីវេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលព្រឹត្តិទៅនៅថ្ងៃទី៤ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ។ លោក Shihar Aneez អ្នកឆ្លើយឆ្លើងព័ត៌មានរបស់ទីភ្នាក់ងារ Reuters ប្រចាំប្រទេសស្រីលង្កា គឺជាអ្នកបណ្ដុះបណ្ដាលក្នុងកម្មវិធីនេះ ដោយមានការជួយសម្របសម្រួលពីលោក ALAN DAVIS នាយកIWPR ប្រចាំតំបន់អាស៊ី និងអឺរ៉ាស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com