អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន vivo ផ្តល់ការបញ្ចុះតម្លៃពិសេស លើស្មាតហ្វូន vivo S1 ក្នុងឱកាសពិធីបុណ្យអុំទូក
× បើគិតទៅប្រហែលរយៈពេល ៣ខែហើយ ដែលស្មាតហ្វូន vivo នៃត្រកូល S ដំបូង ឈ្មោះថា vivo S1 ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា។ ក្នុងរយៈពេលដ៏ខ្លីនេះ ស្មាតហ្វូន vivo S1 ក៏ទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងច្រើនគួរឲ្យកត់សម្គាល់ពីមហាជនផងដែរ។
ដោយផ្អែកទៅលើការរចនាដែលមានភាពទាក់ទាញ នឹងបង្ហាញចេញនូវការកែច្នៃដែលមានភាពទាន់សម័យ មិនមិនត្រឹមតែរូបរាង និងប្រព័ន្ធបច្ចេកវិទ្យានោះទេ គឺសុទ្ធសឹងតែមានភាពច្នៃប្រឌិត។ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះ គឺមានលក្ខណៈពិសេសជាច្រើនដូចជា ប្រព័ន្ធស្កេនម្រាមដៃលើអេក្រង់ កាមេរ៉ាខាងមុខ Selfie ដែលមានទំហំ 32MP ថាមពលថ្មធំ ដែលមានទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា Dual-Engine Fast Charging កាមេរ៉ាខាងក្រោយ AI ចំនួន 3 គ្រាប់ និងការរចនាម៉ូដដ៏ទាន់សម័យ។ vivo S1 មានពីរពណ៌ សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ Diamond Black និងពណ៌ខៀវ Skyline Blue។
ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ដែលងាយស្រួលក្នុងការរក្សាទុកនូវវីដេអូ តន្ត្រី និងរូបភាពថែមទៀតផង។ ស្មាតហ្វូន vivo S1 នេះ ភ្ជាប់ជាមួយនឹងអេក្រង់ពេញគែម Super Amoled Ultra All Screen។ អេក្រង់នេះមានទំហំ 6.38 inch FHD+ កម្រិតភាពច្បាស់ 1080×2340 កម្រិត aspect ratio 19.5: 9 និងអេក្រង់ បើធៀបជាមួយនឹងតួខ្លួនរបស់វា គឺដល់ទៅ 90% ដែលធ្វើឲ្យស្មាតហ្វូន Vivo S1 នេះគឺអស្ចារ្យបំផុត ក្នុងការប្រើប្រាស់ នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្តាញទំនាក់ទំនងសង្គមនោះ។
ស្មាតហ្វូន vivo S1 ភ្ជាប់ជាមួយនឹងអេក្រង់ដែលមានកម្រិតភាពច្បាស់ខ្ពស់ ហើយវាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រៅដៃនៅលើអេក្រង់ (In-Display Fingerprint Scanning) ដែលផ្តល់នូវភាពងាយស្រួល ក្នុងការស្កេនដោះសោរបានលឿនបំផុតថែមទៀត។ វាត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជា ក្នុងតម្លៃ $299 តែប៉ុណ្ណោះ។
នៅក្នុងឱកាសពិធីបុណ្យអុំទុក ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុន vivo បាន ផ្តល់ការបញ្ចុះតម្លៃពិសេស ទៅលើស្មាតហ្វូន vivo S1 ចាប់ពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៩នេះតទៅ ពីកញ្ចប់តម្លៃ $299 នៅសល់ត្រឹមតែ $269 តែប៉ុណ្ណោះ។ នៅចាំអីទៀតទាន់ឱកាសពិសេសបានមកដល់ សម្រាប់អ្នកដែរកំពុងតែស្វែងរកស្មាតហ្វូន ជូនទៅកាន់អ្នកជាទីស្រលាញ់ ឬ អ្នកមានគុណ នៅក្នុងអំឡុងពិធីបុណ្យអុំទូក ស្មាតហ្វូន vivo S1 គឺពិតជាជម្រើសដ៏សាកសមបំផុត៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com