រថយន្ត
អត្ថបទពាណិជ្ជកម្ម
ជាវ Mercedes V-Class ឆ្នាំ​2020 ឥឡូវនេះ ទទួលបាន​តម្លៃ​ដ៏​ពិសេស និង​សាំង​៣​ពាន់​លីត្រ​ភ្លាមៗ​ពី​ក្រុមហ៊ុន​ស្តារ អូ​តូ​
04, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​ចូលរួម​អបអរ​សារ​ទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ខាងមុខនេះ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា នឹង​លក់​រថយន្ត Mercedes-Benz V-Class ឆ្នាំ​២០២០ ក្នុងតម្លៃ​ពិសេស​បំផុត​មិន​ធ្លាប់មាន និង​ថែម​ជូន​ប្រេងសាំង​ចំនួន​បី​ពាន់​លីត្រ (3000L) ដោយ​ឥតគិតថ្លៃ​ភ្លាមៗ​ជូន​ដល់​អតិថិជន ដែល​អញ្ជើញ​ជាវ​រថយន្ត​V-Class ឆ្នាំ​២០២០ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។
 
 
​រថយន្ត​ប្រណីត Mercedes-Benz V-Class ឆ្នាំ​២០២០ គឺជា​ជម្រើស​ទីមួយ នឹង​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក មិន​ថា​សម្រាប់​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ ឬ​សម្រាប់​អាជីវកម្ម​នោះទេ​។ Mercedes-Benz V-Class ឆ្នាំ​២០២០ ត្រូវបាន​ផលិតឡើង ជាមួយនឹង​ម៉ាស៊ីន​សាំង​កម្លាំង​ស្ទុះ ២១១​សេះ ទំហំ​ស៊ីឡាំង L4, ២.២​លីត្រ ដែល​បាន​សម្រិតសម្រាំង​ដ៏​ពិសេស​បំផុត​សម្រាប់​កម្ពុជា មាន​ភាព​សន្សំសំចៃ​ខ្លាំង ស៊ីសាំង​ត្រឹមតែ​៦​លីត្រ​ប៉ុណ្ណោះ ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​។​
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖ 
 
 
 
​នៅក្នុង​រថយន្ត​ដ៏​ប្រណីត​ម៉ូ​ឌែ​ល V-Class ស៊េរី​ថ្មី​ឆ្នាំ​២០២០​នេះ​ផងដែរ ក៏បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ដែលមាន​តែមួយ​គ្មាន​ពីរ​ដូចជា​៖ មាន​កៅអី​អាច​បត់​បាន កៅអី​ផ្នែក​តៃកុង កៅអី​ផាសុកភាព​សម្រាប់​មេ​គ្រួសារ ឬ​ចៅហ្វាយនាយ​។ ចំណែក​កៅអី​ផ្នែក​ខាងក្រោយ​សម្រាប់​កុមារ ឬ​បុគ្គលិក អាច​រុញ​ទៅមុខ​ទៅក្រោយ​យ៉ាង​ងាយស្រួល ព្រមទាំង​មាន​តុ​ចល័ត​ស្រស់ស្អាត​នៅ​ចំ​កណ្តាល អាច​រុញ​ទៅមុខ​ទៅក្រោយ​បាន ងាយស្រួល​សម្រាប់​ការងារ​ប្រជុំ ទទួលទាន​អាហារ​របស់​កុមារ​ជាដើម​។ មាន​កាមេរ៉ា​៣៦០​ដឺ​ក្រេ មើល​បាន​១​ជុំ​រថយន្ត​។ បំពាក់​នូវ​ភ្លើង​បំភ្លឺ LED វៃឆ្លាត​ភ្លឺ​ច្បាស់​ចាំង​បាន​ឆ្ងាយ មិន​ប៉ះពាល់​ដល់​អ្នកជិះ​បញ្ច្រាសទិស​ឡើយ​។ បាស​សំឡេង​ប៊ូ​ម៉េ​ស្ទ័​រ ដែលជា​ឧបករណ៍​បំពង​សំឡេង​ពីរោះ​រណ្តំ​ល្អ​ដាច់​គេ​។ ដោយឡែក កញ្ចក់ និង​ឃ្លប់​ទ្វារក្រោយ​បើក​បិទ​អូ​តូ ហើយ​មាន​ប៊ូ​តុង​ចុច​បញ្ជា​បើក​បិទ​អូ​តូ​ទាំង​ទ្វារ​សងខាង​ឆ្វេង​ស្តាំ​។ នៅ​ឃ្លប់​ទ្វារក្រោយ មាន​កញ្ចក់​ខ្មៅ​បើក​បិទ​អូ​តូ​ដូចគ្នា និង​មាន​ភាព​ទូលាយ ដាក់​អីវ៉ាន់​បាន​ច្រើន​ក្នុង​ដំណើរ​កម្សាន្ត​ជួបជុំ​គ្រួសារ ឬ​សម្រាប់​ដឹក​ភ្ញៀវ​សំខាន់ៗ​។​
 
​មិនតែប៉ុណ្ណោះ Mercedes-Benz V-Class ក៏បាន​បំពាក់​នូវ​ស៊ិន​ស័​រ ការពារ​មិន​ឲ្យ​កៀប​កូនក្មេង និង​មនុស្ស​ចាស់​នៅពេល​បើក​បិទទ្វារ​។ និយាយ​ពី​យ៉ាន់​ថាស់​កង់​វិញ មាន​រាង​ស្ព័​រ AMG ទំហំ​១៩ អ៊ី​ញ​កាំរ​ន្ធះ​ស្រស់ស្អាត​ដាច់​គេ​តែម្តង​។  


 
​កុំ​ភ្លេច Mercedes-Benz V-Class ឆ្នាំ​២០២០! ស៊េរី AMG LINE និង Full Options បំផុត​! ទិញ​ថ្ងៃនេះ​ភ្លាម ទទួលបាន​តម្លៃ​ពិសេស​ភ្លែត​! និង​ទទួលបាន​ប្រេងសាំង​ចំនួន​បី​ពាន់​លីត្រ​ភ្លាមៗ​ថែម​ទៀតផង​! មិនបាច់​កោស​ឆ្នោត មិនបាច់​ចាប់​រង្វាន់​ផ្សងសំណាង​នោះទេ​! ទិញ​ភ្លាម​បាន​ភ្លែត​!​។ 
 
​សូម​រួសរាន់​ទូរស័ព្ទ​មក​ឥឡូវនេះ ដើម្បី​សួរ​ព័ត៌មាន​បន្ថែម​តាមរយៈ​លេខ 017 231 488  និង 023 231 488 ឬក៏​អញ្ជើញ​ទៅ​ទស្សនាការ​ដាក់តាំង​បង្ហាញ​រូបភាព​រថយន្ត Mercedes-Benz  VClass ឆ្នាំ​2020 ដោយផ្ទាល់ នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏​ទំនើប របស់​ក្រុមហ៊ុន​ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ដែល​ស្ថិតនៅ​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕
 
 


 




 

© រក្សាសិទ្ធិដោយ thmeythmey.com