ជាតិ
អាជ្ញាធរ​ផ្អាក​ការដឹកជញ្ជូន​តាម​កាណូត រយៈពេល​៥​ថ្ងៃ​
05, Nov 2019 , 7:59 am        
រូបភាព
រូបភាពរដ្ឋបាលរាជធានីភ្នំពេញ
រូបភាពរដ្ឋបាលរាជធានីភ្នំពេញ
​រា​ដ្ឋ​បាល​រាជធានី​ភ្នំពេញ នឹង​ផ្អាក​សេវាកម្ម​ដឹកជញ្ជូន​តាម​កាណូត​(Taxi Boat)​ចាប់ពី​ថ្ងៃទី​៨​ដល់​១២​វិច្ឆិការ ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ និង​ក្រុម​កីឡាករ កីឡាការិនី​ទូកង ដែល​ចូលរួម​ប្រកួតប្រជែង​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ​២០១៩​។​



​សេចក្តីប្រកាស​បាន​បន្ត​ថា ការផ្អាក​នេះ ក៏​ជា​ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​តាម​ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់​ផងដែរ​។ អាជ្ញាធរ​នឹ​ងើ​ក​ឲ្យ​ដំណើរការ​ដឹកជញ្ជូន​តា​ម​កាណូត​ធម្មតា​វិញ នៅ​ថ្ងៃទី​១៣ វិច្ឆិកា ក្រោយពី​បញ្ចប់​ពិធីបុណ្យ​អុំទូក​។ នេះ​បើតាម​សេចក្តីប្រកាស​ដដែល ៕ 

Tag:
 ចរាចរណ៍​កាណូត​
  អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com