ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់បារម្ភ! បញ្ហារោគផ្សិតលើក្រចកមែនទេ? កុំរំលងរូបមន្តធម្មជាតិទាំងនេះ
× រោគផ្សិតលើក្រចកអាចបង្កផលប៉ះពាល់ទាំងលើក្រចកជើងនិងក្រចកដៃ។ មូលហេតុចម្បងបំផុតមួយនៃបញ្ហានេះ គឺបណ្ដាលមកពីកង្វះអនាម័យ។
ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រាយបញ្ហារោគផ្សិតលើក្រចកបានយ៉ាងឆាប់រហ័ស ៖
១. ប្រេងដើមតែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្តក់ប្រេងដើមតែប៉ុន្មានដំណក់លើសំឡីហើយជូតលើក្រចក និងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមប្រើច្រាសដុសសម្អាតក្រចកចេញជាការស្រេច។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
២. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមនិងអំបិលក្នុងបរិមាណ ១ ពែងស្មើគ្នាក្នុងទឹកក្ដៅឧណ្ហៗ ៦ ពែង។ កូរឱ្យសព្វ សឹមត្រាំជើង ឬដៃក្នុងទឹកល្បាយសម្រាប់រយៈពេល ៣០ នាទី ២ ដងក្នុងថ្ងៃ។
៣. ប្រេងខ្ទឹមស
លាយប្រេងខ្ទឹមស ១ ស្លាបព្រាបាយជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយចូលគ្នា។ កូរឱ្យសព្វ សឹមលាបល្បាយលើក្រចក។ អនុវត្តជាប្រចាំរាល់ថ្ងៃរហូតទទួលបានលទ្ធផលល្អប្រសើរ។
៤. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងបន្តិចលើក្រចកនិងទុកចោលសម្រាប់រយៈពេល ១៥ នាទី។ អនុវត្តឱ្យបានច្រើនដងក្នុងមួយថ្ងៃជាការស្រេច៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com