ជាតិ
ក្រសួង​អប់រំ រើស​បណ្ឌិត​ទៅ​ស្រាវជ្រាវ​លើ​ជំនាញ​មួយចំនួន នៅ​កូរ៉េខាងត្បូង​
11, Jan 2020 , 2:17 pm        
រូបភាព
​ក្រសួង​អប់រំ យុវជន និង កីឡា ប្រកាស​ជ្រើសរើស​បណ្ឌិត​កម្ពុជា ទៅ​សិក្សា​រយៈពេល​ខ្លី នៅ​វិទ្យាស្ថាន Chey Institute for Advanced Studies នៃ​សាធារណរដ្ឋ​កូរ៉េ សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​។​



​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​អប់រំ ដែល​ចេញ​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា វិទ្យាស្ថាន  Chey Institute for Advanced Studies បានផ្តល់​អាហារូបករណ៍​រយៈពេល​១​ឆ្នាំ ចំនួន​២​វគ្គ និង​រយៈពេល​៦​ខែ ចំនួន​២​វគ្គ លើ​មុខវិជ្ជា Humanities and Social Science, Energy, Information and Communication and Life Science  ដើម្បី​សិក្សា​ស្រាវជ្រាវ​នៅ​ទីនោះ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២០​តទៅ​។ ក្រសួង បញ្ជាក់ថា សាធារណរដ្ឋ​កូរ៉េ នឹង​ផ្តល់​សំបុត្រ​យន្តហោះ​ទៅ​-​មក និង​ថ្លៃ​ធានារ៉ាប់រង​សុខភាព សម្រាប់​បេក្ខជន​។  
 
​លក្ខខណ្ឌ​នៃ​ការជ្រើសរើស គឺមាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត ចេះ​ភាសា​អង់គ្លេស​ច្បាស់លាស់ ហើយ​អាយុ​មិន​លើសពី​៥០​ឆ្នាំ​។ បេក្ខជន អាចបំពេញ​ពាក្យស្នើសុំ​អាហារូបករណ៍​តាម Online រួច​ផ្ញើ​ទៅកាន់​វិទ្យាស្ថាន Chey Institute for Advanced Studies តាមរយៈ​អ៊ី​ម៉ែ​ល ឲ្យ​បាន​មុន​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​។ ចង់ដឹង​ព័ត៌មាន​លម្អិត សូម​ចូលទៅ​កាន់ www.kfas.or.kr ៕
 
 

Tag:
 កូរ៉េខាងត្បូង​
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com