ជាតិ
សម្តេច ហ៊ុន សែន៖ និស្សិតខ្មែរនៅវូហាន២៣នាក់មានសុខភាពល្អ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ នេះ បានអះអាងថា និស្សិតខ្មែរ២៣នាក់នៅក្រុងវូហាន ខេត្តហ៊ូប៉ី មានសុខភាពល្អ ដោយសារតែមានការយកចិត្តទុកដាក់ពីអាជ្ញាធរចិន។ សម្តេចបានអះអាងបែបនេះ នាពិធីចែកសញ្ញាបត្រដល់គរុសិស្សជិត២០០០នាក់នៅវិទ្យាស្ថានជាតិអប់រំ។
ជាមួយគ្នានេះ សម្តេចបានសំដែងការហួសចិត្តចំពោះពាក្យចចាមអារ៉ាមមួយចំនួនដែលថា មាននិស្សិតម្នាក់ស្លាប់ ហើយថែមទាំងនិយាយមិនល្អពីសម្តេចថែមទៀត។
© រក្សាសិទ្ធិដោយ thmeythmey.com