អត្ថបទពាណិជ្ជកម្ម
ធ្វើដំណើរ​លើ​យន្តហោះ​របស់ Vietjet នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​៧០% សម្រាប់​គោលដៅ​ទាំងអស់​
16, Mar 2020 , 5:34 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ទី​១៦ ខែមីនា ឆ្នាំ​២០២០៖ ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ រយៈពេល​២​ថ្ងៃ​ពេញ ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet ផ្តល់​ការបញ្ចុះ​តម្លៃ​៧០% សម្រាប់​ផ្លូវ​ហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ​ទាំងអស់ របស់ Vietjet និង Vietjet Thailand(​ថៃ​)​។ ការផ្តល់ជូន​នេះ គឺជា​កាដូ​របស់ Vietjet សម្រាប់​រាល់​អ្នកដំណើរ​ទាំងអស់ ដែល​ចង់​បង្កើត​ភាពស្រស់​ស្រាយ​ថ្មីៗ និង​ធ្វើដំណើរ​ឆ្ពោះទៅកាន់​អនាគត​កាន់តែ​ល្អប្រសើរ ក្នុងដំណាក់កាល​ដែល​កំ​ពុង​តែមាន​ការប្រកួត​ប្រជែង​ទាំងនេះ​។
 
​រីករាយ​ជាមួយនឹង​ការ​សន្សំសំចៃ​ដ៏​អស្ចារ្យ លើ​សំបុត្រ​ហោះហើរ​របស់ Vietjet ជាមួយនឹង​កូដ​ប្រូ​ម៉ូ​សិន «BOOKNOW70» នៅពេលដែល​កក់​សំបុត្រ លើ​គេហទំព័រ www.vietjetair.com​។ ពេលវេលា​នៃ​ការហោះហើរ ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែមេសា ដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​។ ទទួលយក​សំបុត្រ​ប្រូ​ម៉ូ​សិន​របស់​អ្នក នៅពេលនេះ ដើម្បី​សម្រាកលំហែ​ទៅកាន់​គោលដៅ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជាច្រើន ជាមួយនឹង​ជើងហោះហើរ បែប​បរិស្ថាន​បៃតង​របស់ Vietjet ។ 
 
​សំបុត្រ​ក្នុង​ប្រូ​ម៉ូ​សិន​នេះ អា​ចរក​ជាវ​បាន​គ្រប់​ប៉ុស្តិ៍​ទាំងអស់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​គេហទំព័រ www.vietjetair.com កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ «Vietjet Air» បណ្តាញ​សង្គម Facebook: https://www.facebook.com/vietjetcambodia (​ដោយ​គ្រាន់តែ​ចុច​លើ​ពាក្យ «Booking»)​។ ក្រៅពីនេះ អ្នកដំណើរ​ទាំងអស់ អាច​កក់​សំបុត្រ​តាមរយៈ​លេខ​ទូរស័ព្ទ +8419001886 និង​តាម​ភ្នាក់ងារ​/​ការិយាល័យ​លក់​សំបុត្រ​ផ្លូវការ​របស់ Vietjet​។ ការទូទាត់​នានា អាចធ្វើ​ឡើង​យ៉ាង​ងាយស្រួល​តាមរយៈ Visa/ MasterCard/ AMEX/ JCB/ KCP/ UnionPay​។ 


 
​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​រហូតដល់ ៧០%​នេះ ក្រុមហ៊ុន Vietjet ចង់​ផ្តល់​ភាព​រីករាយ និង​បទពិសោធន៍ ប្រកបដោយ​ផាសុកភាព សម្រាប់​រាល់​អ្នកដំណើរ​ទាំងអស់ នៅលើ​យន្តហោះ​ថ្មី ដែល​បំពាក់​ដោយ​កៅអី​ដ៏​មាន​ផាសុកភាព និង​ហោះ​លើ​រយៈកម្ពស់ ១​ម៉ឺន​ម៉ែត្រ ជម្រើស​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​ក្តៅៗ​ចំនួន​៩​លើក ដែល​បម្រើ​ដោយ​បុគ្គលិក​ប្រកបដោយ​ភាព​រួសរាយ​រាក់ទាក់ ក៏ដូចជា​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន សកម្មភាព​កម្សាន្ត​នានា និង​សេវា​បន្ថែម​ដ៏​ទំនើប​ជាច្រើន​ទៀត នៅលើ​ផ្លាត​ហ្វ​ម​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។  
 
​ដើម្បី​ឆ្ពោះទៅកាន់​អនាគត​បៃតង ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet ក៏​កំពុងតែ​វិវឌ្ឍន៍​លើ​ការប្រតិបត្តិ​កម្មវិធី​ឈ្មោះថា «​ការពារ​ភពផែនដី​របស់​យើង ហោះហើរ​ជាមួយ Vietjet» ដើម្បី​ការពារ​ផែនដី កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះធម្មជាតិ និង​ជំងឺឆ្លង ក៏ដូចជា​ជួយ​នាំយក​តម្លៃ​ដ៏​សំខាន់​ទាំងនេះ ទៅកាន់​ពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​គោលដៅ​ជាច្រើន ដែល Vietjet មាន​ខ្សែ​ហោះហើរ​។​
 
Vietjet បានធ្វើការ​យ៉ាង​ប្រកៀក ជាមួយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ដូចជា ការិយាល័យ​សុខាភិបាល និង​អាជ្ញាធរ​គ្រប់គ្រង​អាកាស​យាន្ត​ដ្ឋា​ន ដើម្បី​អនុវត្ត​យ៉ាងសកម្ម​នូវ​រាល់​ការប្រតិបត្តិ​ទាំងអស់ ស្របតាម​កម្រិតស្តង់ដា​រ​កំពូល​ទូទាំង​សកល​។ ក្រុមហ៊ុន ក៏​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​តាម​កា​រ​ណែនាំ​ទាំងអស់ ដែល​ត្រូវ​បានចេញ​ដោយ​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ការពារ​ការរីក​រាលដាល់​របស់​ជំងឺ​ផ្សេងៗ និង​ដើម្បី​ធានា​ឲ្យ​នូវ​សុវត្ថិភាព​ដ៏​ខ្ពស់បំផុត សម្រាប់​បុគ្គលិក អ្នកដំណើរ និង​សហគមន៍​ទាំងមូល​៕ 
 
(*) មិន​រាប់បញ្ចូល​ពន្ធ តម្លៃ​ផ្សេងៗ និង​មាន​សុពលភាព​សម្រាប់តែ​សំបុត្រ​ក្នុង​ប្រូ​ម៉ូ​សិន​ប៉ុណ្ណោះ 
(**) មិន​រាប់បញ្ចូល​ថ្ងៃ​សម្រាក​បុណ្យជាតិ​


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com