ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយទាហាន៦រូបឡើងឋានន្តរស័ក្តិ​ផ្កាយ៤ និងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ
12, Oct 2020 , 9:40 am        
រូបភាព
សម្តេច​ សាយ ឈុំ មានឋានៈជាប្រមុខ​រដ្ឋស្តីទី ខណៈដែលព្រះមហាក្សត្រ​គង់​ប្រថាប់នៅក្នុងប៉េកាំង
សម្តេច​ សាយ ឈុំ មានឋានៈជាប្រមុខ​រដ្ឋស្តីទី ខណៈដែលព្រះមហាក្សត្រ​គង់​ប្រថាប់នៅក្នុងប៉េកាំង
ដោយ: ថ្មីៗ
សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី១០ ខែតុលា បានចុះហត្ថលេខាលើព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិនាយទាហាន៦រូបពីឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសេនីយ៍ (ផ្កាយ៤) ហើយត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ រីឯនាយទាហាន២រូបទៀត ឡើងពីឧត្តមសេនីយ៍ទោទៅជាឧត្តមសេនីយ៍ឯក និងឡើងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។



នាយទាហានដែលឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសេនីយ៍ និងមានមុខតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិរួមមាន លោក ហម គិន, លោក មាស ថង, លោក តេង ឈួន, លោក ជា សារ៉ន, លោក ម៉ៅ ឆែន និងលោក ម៉ាត់ ជាឡា។

រីឯនាយទាហានពីរូបដែលឡើងពីឧត្តមសេនីយ៍ទោទៅជាឧត្តមសេនីយ៍ឯក ហើយបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ រួមមាន លោក គង់ ប៊ុនថន និងលោក យឹម ប៊ុនធឿន៕


© រក្សាសិទ្ធិដោយ thmeythmey.com