ជាតិ
ទឹកស្ទឹងព្រែកត្នោត ចំណុចទំនប់៧មករា ស្រកចុះ ១.០២ម៉ែត្រ
18, Oct 2020 , 10:45 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
ដោយ: ថ្មីៗ
ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា បានស្រកចុះ១,០២ ម៉ែត្រ ពោលគឺ កម្ពស់ទឹកខាងមុខទ្វារមានកម្រិត ៥,៦២ ម៉ែត្រ ធៀបនឹងកម្ពស់អតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ តុលានេះ។

 
កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៨២ ម៉ែត្រ និង កម្ពស់ទឹកខាងក្រោយទ្វារ ៨,៤៥ ម៉ែត្រ ហើយនៅព្រឹកនេះកម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០.២៤ ម៉ែត្រ ធៀបនឹងល្ងាចថ្ងៃទី១៧តុលា។ នេះបើតាមការជូនដំណឹងដដែល។
 
សូមបញ្ជាក់ថាជំនន់ទឹកស្ទឹងព្រែកត្នោតនេះ បានធ្វើឱ្យខេត្តមួយចំនួន និងសង្កាត់មួយចំនួនពិសេសខណ្ឌដង្កោ រាជធានីភ្នំពេញ រងការលិចលង់ជាខ្លាំង។ ទឹកជំនន់ដែលមានប្រភពមកពីស្ទឹងព្រែកត្នោត បានបន្តហូរកាត់ផ្លូវ និងចូលក្នុងផ្ទះពលរដ្ឋជាច្រើន ដោយក្រៅពីមានពលរដ្ឋនៅរស់ក្នុងសង្កាត់ព្រែកកំពឹស ក៏នៅមានពលរដ្ឋនៅសង្កាត់យ៉ាងហោចណាស់ចំនួន៤ទៀត ក្នុងខណ្ឌដង្កោនេះ ត្រូវបានជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព៕

© រក្សាសិទ្ធិដោយ thmeythmey.com