ជាតិ
ទឹកនៅចំណុចផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ស្រកចុះច្រើន នៅព្រឹកថ្ងៃទី១៨តុលានេះ
18, Oct 2020 , 12:19 pm        
រូបភាព
ស្ថានភាពទឹកជំនន់នៅ ចំណុចផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ស្រកចុះច្រើន នៅព្រឹកថ្ងៃទី១៨តុលានេះ ដែលអាចឲ្យម៉ូតូ និងរថយន្តធ្វើដំណើរបាន។ សេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ ដែលប្រចាំការនៅទីនោះ បានឲ្យដឹងថា ដ្បិតតែទឹកស្រកច្រើនមែននៅព្រឹកនេះ ប៉ុន្តែនៅកន្លែងមួយចំនួននោះ ក៏នៅមានទឹកហូរក្នុងល្បឿនលឿន ដែលបង្កផលលំបាកដល់ការធ្វើដំណើរថ្មើរជើងផងដែរ។

 
សូមទស្សនាការផ្សាយផ្ទាល់របស់សារព័ត៌មានថ្មីៗ ចេញពីចំណុចផ្លូវ២១៧ ក្នុងខណ្ឌដង្កោ៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com