ជាតិ
ពីនេះ ពីនោះ
ពាក្យខ្លះ អាចសរសេរបានច្រើនបែប
× ពាក្យខ្លះ នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត អាចសរសេរបានពីរបែប ឬច្រើនបែបទៀត។ ទោះបីសរសេរច្រើនបែបក៏ដោយ ក៏ពាក្យទាំងនោះ នៅតែរក្សាន័យដូចគ្នាដដែល។
ពាក្យ ដែលអាចសរសេរបានពីរបែប មានដូចជា បក្ស ឬបក្ខ, យក្ខ ឬយក្ស, ជួប ឬចួប, ជៀន ឬចៀន,វិជ្ជា ឬវិទ្យា, សំអាត ឬសម្អាត, សាលាដ ឬ សាលាដិ៍, ប្រចណ្ឌ ឬ ប្រច័ណ្ឌ, ចំទើរ ឬជំទើរ, ចំនួប ឬជំនួប ជាដើម។
ពាក្យខ្លះទៀត អាចសរសេរបានលើសពីពីរបែប មានដូចជា ប្រឌិដ្ឋ ឬប្រតិដ្ឋ ឬប្រឌិត, លំហ ឬលម្ហ ឬរំហ ឬរម្ហ, ចេតិយ ឬ ចៃដី ឬ ចាយដី ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com