ជាតិ
កសិករ អាចទូរសព្ទទៅលេខ​ ១២៨៩ ដើម្បីជួបអ្នកជំនាញកសិកម្មដោយឥតគិតថ្លៃ ​
30, Aug 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖កសិករអាចហៅទូរស័ព្ទ ទៅលេខ១២៨៩ ដើម្បីជួបជជែកជាមួយ​អ្នកជំនាញកសិកម្ម​ដោយ ឥតគិតថ្លៃ និងបើទោះបីជាទូរស័ព្ទពុំមានទឹកប្រាក់ហៅចេញក៏ដោយ។ នេះបើតាមសេចក្ដី ជូនដំណឹង របស់និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី២៨ ខែសីហា។ និយ័តករទូរគម នាគមន៍កម្ពុជា បញ្ជាក់ថា ការបង្កើតលេខកូដខ្លី «១២៨៩» នេះ គឺជាការរួមចំណែក ក្នុង​ដំណោះស្រាយផ្នែកបច្ចេកទេស កសិកម្មជូនកសិករ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com