អត្ថបទពាណិជ្ជកម្ម
ពិធី​សម្ពោធ​មហោស្រព​ភាពយន្ត​ខ្លី​ច​តុ​មុខ​២០១៦
09, Jul 2016 , 11:12 am        
រូបភាព
ដោយ:
 
​កាលពី​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ​២០១៦ ក្រុម “ កូន​ខ្មែរ​កុន​ខ្មែរ ” សហការ​ជាមួយ​ទីភ្នាក់ងារ RHA ពាក្យ​ពេញ (​រេ​មី ហ៊ូ​) និង​ឧបត្ថម្ភ​ធំ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​សកម្មភាព​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​បាន​ប្រារព្ធ​កម្មវិធី​មួយ​ឈ្មោះថា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ២០១៦ ( CSFF 2016 ) នៅ​សណ្ឋាគារ មី​តូ រាជធានី​ភ្នំពេញ។​
 
​មហា​ស្រព​នេះ​នឹង​ផ្តល់ឱកាស ដល់​សមិទ្ធិ​ករ​ថ្មីថ្មោង ក្នុងការ​អភិវឌ្ឍ​ជំនាញ​របស់ខ្លួន តាមរយៈ​សកម្ម​ភាពជា​ហូរហែរ រួមមាន​ការបណ្តុះបណ្តាល​ផ្នែក​ថត មុន​ថត ក្រោយ​ថត និង​ការចូលរួម​ប្រកួត​ភាពយន្ត​ខ្លី​ជាដើម​។​ការប្រកួត​នេះ​ទៀតសោត​នឹង រួមមាន​រង្វាន់​ផ្សេងៗ សម្រាប់​សមិទ្ធិ​ករ​ជ័យលាភី និង​ការទទួលស្គាល់​ជាពិសេស សម្រាប់​បេក្ខជន​ណា​ដែល​លើកយក​បញ្ហា​ដែល​ទាក់ទង​នឹង​ការជួញដូរ​មនុស្ស និង​ចំណាកស្រុក ក្នុង​ភាពយន្ត​របស់ខ្លួន ប្រកបដោយ​ភាព​សុក្រឹត និង​ភាព​ទាក់ទាញ​ចិត្ត ។​


 
​លោក​ហ៊ូ រេ​មី ប្រធាន​មហោស្រព និង​ស្ថាបនិក​RHA ជា​ក្រុមហ៊ុន​គ្រប់គ្រង ដែល​តំណាង​ឲ្យ​តួ​សម្តែង​នានា ទាំង​តួ​ថ្មីៗ និង​តួ​មាន​បទពិសោធ​វិញ បាន​ថ្លែងថា “ រាល់​ទម្រង់​សិល្បៈ​សុទ្ធ​តែមាន​ទំនាក់ទំនង​នឹង​គ្នា មិន​ថា ម៉ូត​ច្នៃ ភាពយន្ត តន្ត្រី វប្ប​ធ៌​ម ស្ថាបត្យកម្ម និង​ទម្រង់​ផ្សេងទៀត ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​ខែ្មរ “ ។​
 
​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ២០១៦ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៤ ដល់ទី​៦ ខែវិច្ឆិកា ហើយ​ការដាក់​ភាពយន្ត​ខ្លី​នឹង​ទទួល ចន្លោះ​ថ្ងៃទី ១៥ ខែកក្កដា និង ៣១ ខែសីហា ឆ្នាំ​២០១៦ ។ អ្នកចូលរួម តម្រូវ​ឲ្យ​បង្កើត​ភាពយន្ត​ខ្លី​ដែលមាន​រយៈពេល​ក្រោម​៣០​នាទី មិន​ថាក​ឲ​ម្នាក់ឯង ឬ​ជា​ក្រុម​ទេ​។​
 
​ឆ្នាំនេះ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​នឹង​ប​ញ្ជូ​ល​សកម្មភាព​ខ្លី​ជា​ហូរហែរ​សម្រាប់​អ្នក​ចង់​ក្លាយជា​សមិទ្ធិ​ករ និង​ក្រុមការងារ​ភាពយន្ត​ក្នុង​កំឡុង គម្រោង​ភាពយន្ត​ចតុមុខ​(​ខែកញ្ញា​) និង សិក្ខា​សិលាភាព​យន្ត​ចតុមុខ ( ខែតុលា​) ។ គម្រោង​ភាពយន្ត​ចតុមុខ នឹង​ផ្តោតលើ​យុទ្ធសាស្ត្រ​ការប្រឆាំង​និង​ការជួញដូរ មនុស្ស និង​ចំណាកស្រុក​ប្រថុយប្រថាន ដែល​កន្លង​មកជា​បញ្ហា​ចម្បង​មួយ​នៅ​កម្ពុជា​។​
 
( អត្ថបទ​ពាណិជ្ជកម្ម )
 
 

© រក្សាសិទ្ធិដោយ thmeythmey.com