អន្តរជាតិ
ថៃ​៖ ៣​នាក់​ស្លាប់ និង​ជាង​៣០​នាក់​របួស ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​បួន​កន្លែង​ផ្សេងគ្នា
12, Aug 2016 , 10:19 am        
រូបភាព
​ការ​បំផ្ទុះ​គ្រាប់​បន្តបន្ទាប់​បួន​កន្លែង​ផ្សេងទៀត​គ្នា​នៅ​ថៃ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៣​នាក់ និង​ច្រើនជាង​៣០​នាក់​ផ្សេងទៀត​រង​បួស​។ ហេតុការណ៍​នេះ កើតឡើង​នៅ ត្រាង (Trang), ហួហ៊ី​ន (Hua Hin), ស៊ូ​រ៉ា​ត ថា​នី (Surat Thani) និង​ភូ​កេ​ត (Phuket) ហើយ​វា​កើតឡើង​ស្រប​ពេលដែល​ប្រជាជន​ទូទាំងប្រទេស​ថៃ កំពុង​រៀបចំ​អបអរ​ពិធី​បុណ្យចម្រើនព្រះជន្ម​មហាក្សត្រី​យ៍ ស៊ី​រី​គីត (Sirikit)​។ 

​មនុស្ស​ប្រហែល ៣​នាក់​បាន​ស្លាប់ និង​យ៉ាងហោចណាស់ ៣០​នាក់​ផ្សេងទៀត​រងរបួស ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​បួន​កន្លែង​ផ្សេងទៀត​ទូទាំងប្រទេស​ក្នុង​រយៈពេល​ជិត ២៤​ម៉ោង​រាប់​ចាប់ពី​ថ្ងៃ​១១​សីហា ។  
 
​យោងតាម​សារព័ត៌ The Nation របស់​ថៃ ហេតុការណ៍​បំផ្ទុះ​គ្រាប់​នេះ កើតឡើង​នៅ ត្រាង (Trang), ហួ​ហ៊ី​ន (Hua Hin), ស៊ូ​រ៉ា​ត ថា​នី (Surat Thani) និង​ភូ​កេ​ត (Phuket) ហើយ​វា​កើតឡើង​ស្រប​ពេលដែល​ប្រជាជន​ទូទាំងប្រទេស​ថៃ កំពុង​រៀបចំ​អបអរ​ពិធី​បុណ្យចម្រើនព្រះជន្ម​មហាក្សត្រី​យ៍ ស៊ី​រី​គីត (Sirikit)​។ 
 
​យោងតាម​មន្ត្រីប៉ូលិស មនុស្ស​ម្នាក់​ស្លាប់​និង​៦​នាក់​រងរបួស​ដោយសា​រ​ការផ្ទុះ​គ្រាប់​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ខេត្ត​ត្រាង​នៅ​ម៉ោង​ប្រហែល ៣ រសៀល​ថ្ងៃ​ព្រហស្បតិ៍​។ បន្ទាប់មក​នៅ​អ​ធ្រា​ត្រ​ថ្ងៃ​ព្រ​ហ​ស្ប​ឈាង​ចូល​ថ្ងៃ​សុក្រ គ្រាប់បែក​ពីរ​គ្រាប់​ផ្សេងទៀត​ត្រូវបាន​គេ​បំផ្ទុះ ហើយ​មនុស្ស​ម្នាក់​ស្លាប់ និង ២១​នាក់​ផ្សេងទៀត​រងរបួស​។​
 
​មកដល់​ម៉ោង ៨​ព្រឹក​ថ្ងៃ​សុក្រ គេ​ឃើញ​មានការ​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​ផ្សេងទៀត​នៅ​មនុស្ស​ស្ថានីយ​ប៉ូលិស​នៅ​ខេត្ត​ស៊ូ​រ៉ា​ត ថា​នី ដោយបាន​សម្លាប់​មនុស្ស​ម្នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​របួស​។ នៅ​ម៉ោង​ប្រហែល​គ្នា​នោះ គ្រាប់បែក​មួយ​គ្រាប់​ទៀត​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បំផ្ទុះ​នៅ​ឆ្នេរ Patong នៅ​កោះ​ភូ​កេ​ត​។ 
 
-​មនុស្ស​ស្លាប់​ម្នាក់​និង​របួស​១៩​នាក់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅកន្លែង​ទេសចរណ៍​​ហួ​ហ៊ី​ន​
 
​មន្ត្រីប៉ូលិស​ថៃ​និយាយថា ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត និង​មនុស្ស​១៩​ទៀត​នាក់​រងរបួស ក្នុង​ការផ្ទុះ​គ្រាប់បែក​ពីរលើក​នៅ​តំបន់​ទេសចរណ៍​ល្បីឈ្មោះ​ហួ​ហីន របស់​ខេត្ត​ប្រា​ជួប​គី​រី​ខាន់ កាលពី​រាត្រី​ថ្ងៃទី​១១ ខែសីហា​។ ខណៈ​នេះ ប៉ូលិស​កំពុង​ស៊ើបអង្កេត​ពី​ប្រភេទ​គ្រាប់បែក និង​មូលហេតុ​នៅ​ពីក្រោយ​ហេតុការណ៍​នេះ​។   
 
​អធិការ​ប៉ូលិស​ក្រុង​ហួ​ហីន លោក Sutthichai Srisopacharoenrat និយាយថា ស្ត្រី​អ្នកលក់​ទំនិញ​តាម​រទេះ បាន​រងរបួស​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ទីមួយ ហើយក៏​បាត់បង់​ជីវិត​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។ លោក Sutthichai បន្តថា ក្នុងចំណោម​អ្នករបួស​ទាំងអស់ មាន​បីនាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​អ្នករបួស​៧​នាក់ ជា​ជនបរទេស​។ 
 
​កាសែត​បាងកក​ប៉ុស្តិ៍ ផ្សាយ​ថា គ្រាប់បែក​ទី​ពីរបាន​ផ្ទុះ បន្ទាប់ពី​គ្រាប់បែក​ទីមួយ​ផ្ទុះ​បាន​ប្រហែល​៣០​នាទី នៅ​ទីតាំង​៥០​ម៉ែត្រ​ពីគ្នា​។ បន្ទាប់ពី​ការផ្ទុះ​នេះ លោក​អធិការ​ប៉ូលិស​ក្រុង​ហួ​ហីន​បន្តទៀតថា ប្រភេទ​នៃ​គ្រាប់បែក​ដែល​ត្រូវ​ប្រើ កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​នៅឡើយ​។​
 
​ក្រុង​ហួ​ហីន ជាទី​ក្រុង​ទេសចរណ៍​មាត់សមុទ្រ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​របស់​ថៃ ដែល​តែងតែមាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ទៅ​កំសាន្ត​ទីនោះ​។ យ៉ាងណាក្ដី វិស័យ​ទេសចរណ៍​របស់​ថៃ ហាក់​រង​ផលប៉ះពាល់​ខ្លាំង ដោយសារ​ការវាយប្រហា​រ​គ្រាប់បែក​ជា​ញឹកញយ​។ ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ហួ​ហីន​ក្នុង​រាត្រី​ថ្ងៃទី​១១ ខែសីហា កើតឡើង​មុន​ខួប​មួយឆ្នាំ នៃ​ការវាយប្រហារ​ទី​សក្ការ Erawan ក្នុង​ទីក្រុង​ទីក្រុង​បាងកក ដែល​សម្លាប់​មនុស្ស​២០​នាក់​៕   
 
 

Tag:
 ការបំផ្ទុះគ្រាប់បែកនៅថៃ
  ហួហ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com