ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
កំណាព្យ ជា​មធ្យោបាយ​អប់រំ​ចាក់​ដល់​មនសិការ​របស់​មនុស្ស
03, Oct 2016 , 8:19 am        
រូបភាព
ដោយ:
​លោក វ៉ែន សុន ដែលជា​កវី​ជើងចាស់ បាន​លើកឡើងថា កំណាព្យ បើសិនជា​អ្នកនិពន្ធ​មិនបាន​សរសេរ​ឲ្យ​មាន​«​កំណាព្យ​, កាព្យ និង ឃ្លោង​»​ទេ គឺ​មិនអាច​ចាត់ទុកថា​ជា​អត្ថបទ​កំណាព្យ​មួយ​បានទេ​។ លោក​បាន​បញ្ជាក់ថា ការនិពន្ធ​កំណាព្យ គឺ​ត្រូវតែមាន​គោលការណ៍ មាន​ក្បួន​តែង​ឲ្យ​បាន​ច្បាស់​។ ចំណែក កម្រងកែវ សុភាសិត ជួន​ប្រជាប្រិយ ពាក្យ​បណ្ដៅ ពាក្យ​រៀល ទាំងនេះ​គឺ​មិនមែនជា​កំណាព្យ​នោះទេ​។​


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក ស៊ុំ សុជាតិ អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ និង​លោកគ្រូ វ៉ែន សុន សាស្ត្រាចារ្យ​ខាង​និពន្ធ​ទំនុកច្រៀង និពន្ធ​កំណាព្យ  ជា​សិល្បករ​ផ្នែក​តន្ត្រី និង​ជា​អ្នកនិពន្ធ​រឿង​ខ្លី​អប់រំ​កុមារ ដូចតទៅ ៖

 
​លោក វ៉ែន សុន គឺជា គឺជា​កវីនិពន្ធ​ជំនាន់​ចាស់​មួយរូប​ចាប់តាំងពី​ទសវត្ស​ន៍ ឆ្នាំ​១៩៦០​។ លោក វ៉ែន សុន មាន​ជំនាញ​ខាង​និពន្ធ​ទំនុកច្រៀង និពន្ធ​កំណាព្យ  ជា​សិល្បៈក​ផ្នែក​តន្ត្រី និង​ជា​អ្នកនិពន្ធ​រឿង​ខ្លី​អប់រំ​កុមារ​ផងដែរ​។ ហើយ​បច្ចុប្បន្ន លោក វ៉ែន សុន គឺជា​ទីប្រឹក្សា​កណ្ដាល​សមា​គម​អ្នកនិពន្ធ​ខ្មែរ និង​ទីប្រឹក្សា​សមាគម​ទ្រទ្រង់​ការបោះពុម្ព និង​អប់រំ និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។ 
 
​ក្នុង​ជីវិត​ជា​កវីនិពន្ធ លោក វ៉ែន សុន  ធ្លាប់​ទទួលបាន​ជ័យលាភី ចំណាប់​ថ្នាក់​លេខ​១ ទូទាំងប្រទេស និង​ទទួលបាន​ពានរង្វាន់​មេដាយមាស ដែល​ផ្ដល់​ជួន​ដោយ ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ​ចំពោះ​ស្នាដៃ​របស់លោក ដែល​បាន​ចំណាយពេល​និពន្ធ​ចងក្រង​សៀវភៅ​កំណាព្យ​ជាច្រើន​ក្បាល​។ បន្ថែម​ពី​នោះ​លោក​ក៏​ទទួលបាន​ជ័យលាភី​លេខ​១​ទូទាំងប្រទេស​មួយទៀត ចំពោះ​ស្នាដៃ​និពន្ធ​រឿង​ចំណងជើង «​ឋានសួគ៌​ក្នុង​សុ​បិ​ន្ត​» ។ កវីនិពន្ធ​រូបនេះ ក៏បាន​ទទួល​ពានរង្វាន់​អក្សរ​សិ​ល្បិ៍​ទន្លេមេគង្គ កាលពី​ឆ្នាំ​២០១០ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ និង​នៅ​ឆ្នាំ​២០១៣ លោក​បាន​ទទួលពានរ​ង្វាន់​កវី​អាស៊ាន ក្នុងចំណោម​ប្រទេស​ទាំង​១០ ដែល​រៀបចំ​ដោយ​ប្រទេស​ថៃ​៕

© រក្សាសិទ្ធិដោយ thmeythmey.com