សង្គមអន្តរជាតិ​
អន្តរជាតិ
គូស្នេហ៍​ថ្មី​​ថ្មោ​ង​​មួយគូ​​ត្រូវ​ចាប់​ខ្លួន​​ក្នុង​ពិធី​​រៀបការ​ ព្រោះ​​កូនកំលោះ​​ភ្លេច​ឈ្មោះ​​កូន​ក្រមុំ​
18, Feb 2015 , 10:15 am        
រូបភាព
ដោយ:
ក្រុម​ប៉ូលីស​អន្តោប្រវេសន៍ របស់​ចក្រភព​អង់គ្លេស​បាន​ចូលទៅ​ចាប់ខ្លួន គូស្នេហ៍​ថ្មី​ថ្នោ​ង​មួយគូ​នេះ​ក្នុង​វិហារ​សាសនា​គ្រឹ​ស្ដ​មួយ ដោយសារតែ​កូនកំលោះ​ភ្លេចឈ្មោះ​កូនក្រមុំ ក្នុងពេល​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ នៅមុន​ពេល​ពិធី​រៀបការ​ចាប់ផ្ដើម​នោះ។ នេះ​បើ​យោងតាម​កាសែត New York Dailynews ។



បើតាម​កាសែត​របស់​អាមេរិក​​មួយ​នេះ ការចាប់ខ្លួន​កូនកំលោះ កូនក្រមុំ​មួយគូ​នេះ គឺ​ដោយសារតែ​ក្រុម​អាជ្ញាធរ​សង្ស័យថា ពិធី​រៀបការ​របស់​ពួកគេ គឺជា​ពិធី​រៀបការ​ក្លែងក្លាយ ដែល​ធ្វើឡើង​ដើម្បី​ធ្វើ​ឲ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់ អាច​រស់នៅ​ស្របច្បាប់​ក្នុង​ចក្រភព​អង់គ្លេស។

ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ករណីនេះ​កើតមានឡើង​នៅពេលដែល លោក Zubair Khan អាយុ ៤៨ ឆ្នាំ​ជា​ជនជាតិ​ប៉ា​គី​ស្ថាន និង​នាង Beata Szilagyi អាយុ ៣៣ ជា​ជនជាតិ​ហុង​គ្រី បាន​ទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ នៅក្នុង​មូលដ្ឋាន​ដែល​ពួកគេ​រស់នៅ។

បន្ទាប់មក​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​នោះ បាន​ហៅ​ប៉ូលីស​ផ្នែក​ស៊ើបអង្កេត​ជនអន្តោប្រវេសន៍ ដើម្បី​ឃាត់ខ្លួន​គូស្នេហ៍​មួយគូ​នេះ ដោយ​គេ​សន្និដ្ឋានថា ពិធី​រៀបការ​នេះ​គឺធ្វើឡើង​ដើម្បី ជួយ​ឲ្យ​លោក Zubair Khan អាច​រស់នៅ​ស្របច្បាប់​ក្នុង​ចក្រភព​អង់គ្លេស​បាន។

ក្រោយពេល​ចាប់ខ្លួន លោក Zubair Khan ត្រូវបាន​គេ​កាត់ទោស​ឲ្យ​ជាប់ពន្ធ​ធនាគារ​ចំនួន ២០ ខែ ខណៈ​នាង Beata Szilagyiត្រូវ​ជាប់គុក ១៧ ខែ ពីបទ​ព្យាយាម​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​អន្តោប្រវេសន៍​របស់​អង់គ្លេស៕




© រក្សាសិទ្ធិដោយ thmeythmey.com