សង្គមអន្តរជាតិ​
អន្តរជាតិ
ព្រឹត្តិការណ៍សំខាន់ៗដែល​បាន​កើតឡើង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន ២០១៥ នេះ
20, Feb 2015 , 4:27 pm        
រូបភាព
ដោយ:

ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ក្នុង​ឆ្នាំ ២០១៥ នេះ​បាន​ចូលមក​ដល់​កាលពី​ថ្ងៃទី ១៩ ខែកុម្ភៈ ដែល​ត្រូវ​នឹង​ឆ្នាំ​ពពែ ឬ​ចៀម ។ នៅក្នុង​ប្រទេស​ចិន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ត្រូវគេ​ប្រារព្ធ​ឡើង​មាន​រយៈពេល ៤០ ថ្ងៃ​ដែល​គេ​ហៅថា​ជា​ពេលវេលា​នៃ​បុណ្យ​រដូវ​ផ្កា​រីក Spring Festival ។



ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នៅក្នុង​ឆ្នាំ២០១៥ នេះ មាន​ព្រឹត្តិការណ៍សំខាន់ៗជាច្រើន បាន​កើតមានឡើង​ក្នុងប្រទេស​ចិន ។ ហេតុការណ៍សំខាន់ៗទាំងនោះ​រួមមាន៖

•    កម្មករ​នៅក្នុង​ប្រទេស​ចិន ទទួលបាន​ការឈប់​សម្រាក​រយៈពេល ៧ ថ្ងៃ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី។
•    ប្រជាជន​ចិន​បានធ្វើ​ដំណើរ​សរុប​ចំនួន ៣,៦ ពាន់​លាន​ជើង ដែល​ធ្វើ​ឲ្យ​មធ្យោបាយ​ធ្វើដំណើរ​ទាំង​ជើងគោក អាកាស និង​ផ្លូវដែក មាន​ភាព​មមាញឹក​ជាខ្លាំង។
•    ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន ក្នុង​ឆ្នាំ២០១៥ នេះ ការចំណាយ​សរុប​រប​ស់​ប្រជាជន​ចិន គឺ​ប្រហែល​ជាង ១០០ ពាន់​លាន​ដុល្លារ។
•    ក្នុង​រយៈពេល​មួយ​វិនាទី សំបុត្រ​រថភ្លើង​ជា​មធ្យម ១០៣២ ត្រូវគេ​កក់​តាម​អន​ឡាញ។
•    ហោរាសាស្ត្រ​ចិន​បាន​ទស្សន៍ទាយ​ថា អ្នក​ដែល​កើត​ឆ្នាំ​ពពែ ៩ នាក់​ក្នុងចំណោម ១០ នាក់​គឺ​មិនសូវ​សុភមង្គល​ក្នុង​ជីវិត​រស់នៅ​នោះទេ។
•    ជន​ជាតិចិន​រស់នៅក្នុង ១១៩ ប្រទេស​នៅលើ​ពិភពលោក បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ហើយ​តំបន់ China Town គឺមាន​ភាព​មមាញឹក​ជាង​គេ។
•    គិត​តាំងពី​ឆ្នាំ២០០៦  មកដល់​ឆ្នាំនេះ គឺមាន​រយៈពេល ១៣ ឆ្នាំ​មកហើយ ដែល​អាជ្ញាធរ​ចិន បាន​ហាម​មិន​ឲ្យ​មាន​ការដុត​កាំជ្រួច ឬ​ផាវ នៅក្នុង​ទីក្រុង​បេ​កាំ​ង ។
•    ប្រជាជន​ចិន​ប្រហែល ៨១៤ លាន​នាក់​បាន​ចូលរួម​ទស្សនា​កម្មវិធី​សម្ដែង​សិ​ល្បះ​ចម្រុះ ដែល​រៀបចំឡើង​ដោយ​រដ្ឋការ​ចិន ដែល​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​រដ្ឋ។
•    ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ ក្នុង​រយៈពេល ១ នាទី​មាន​សារ​ចំនួន ១០ លាន​ត្រូវបាន​គេ​ផ្ញើ​តាម WeChat ដែលជា​កម្មវិធី​ផ្ញើ​សារ​តាម​ទូរ​សព្ទ​ដ៏​ពេញនិយម នៅក្នុង​ប្រទេស​ចិន៕


© រក្សាសិទ្ធិដោយ thmeythmey.com