សង្គមអន្តរជាតិ​
អន្តរជាតិ
ហេតុអ្វី​និស្សិត​ស្រី​នៅ​ប្រទេស​ថៃ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​សំពត់​ខ្លី-អាវ​ស?
07, Mar 2015 , 5:00 pm        
រូបភាព
ដោយ:
យើង​បាន​ដឹងឮ​ជាច្រើន ពី​ការប្រើប្រាស់​ឯកសណ្ឋាន សម្រាប់​និស្សិត​ដែល​ចូលរៀន​នៅ​សាកលវិទ្យាល័យ​នៅក្នុង​ប្រទេស​ថៃ​ជាពិសេស​សម្រាប់​និស្សិត​ស្រី​ថៃ ពួកគេ​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​សំពត់​ខ្លី-អាវ​ស រាល់​ពេលដែល​ពួកគេ​ទៅ​រៀន​នោះ។



ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកកាសែត​របស់​គេហ​ទំព័រ asiancorrespondent.comបាន​រកឃើញ​ពី​មូលហេតុ​ចំនួន ១០ យ៉ាង​ដែល​ធ្វើ​ឲ្យ​និស្សិត​នៅក្នុង​ប្រទេស​ថៃ ចូលចិត្ត​ប្រើប្រាស់​ឯកសណ្ឋាន សម្រាប់​និស្សិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅក្នុង​ប្រទេស​ថៃ។

ខាងក្រោម​នេះ​គឺជា​មូលហេតុ​ទាំង ១០ដែល​បញ្ជាក់ថា ហេតុអ្វី​បានជា​និស្សិត​សាកលវិទ្យាល័យ​នៅក្នុង​ប្រទេស​ថៃ​គួរតែ​ស្លៀកពាក់​ឯកសណ្ឋាន​សំពត់​ខ្លី-អាវ​ស  ៖
ទី១៖ និស្សិត​ថៃ​ស្ទើរតែ​ទាំងអស់​ស្រលាញ់​ឯកសណ្ឋាន​និស្សិត​របស់​ពួកគេ ព្រោះ​ការស្ទង់មតិ​ក្នុងចំណោម​និស្សិត​ថៃ បាន​រកឃើញថា ៩៤,៤ ភាគរយ​នៃ​ពួកគេ គឺ​ស្រលាញ់​ឯកសណ្ឋាន​ជា​និស្សិត​របស់​ពួកគេ។
ទី២៖ ឯកសណ្ឋាន​ជួយ​ការលើកកម្ពស់​សមភាព​សង្គម​ក្នុងចំណោម​និស្សិត​ទាំង​ក្រីក្រ និង​ន​ស្សិត​ជា​កូនអ្នកមាន។
ទី៣៖ ឯកសណ្ឋាន​បង្រៀន​និស្សិត​ឲ្យ​យល់ដឹង​ពី​វិន័យ​កាតព្វកិច្ច​ប្រពៃណី ការគោរព​និង​កិត្តិយស។
ទី៤៖ និស្សិត​ថៃ​ជឿជាក់ថា បើ​មិន​ពាក់​ឯកសណ្ឋាន គឺ​ធ្វើឱ្យ​និស្សិត​រៀន​មិនសូវ​ឆ្លាត​នោះទេ ព្រោះថា​ពួកគេ​មិនចាំបាច់​គិតគូ​ច្រើន​ពី​ការស្វែងរក​ម៉ូដ​សម្លៀកបំពាក់ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​រៀងរាល់​ពេល​ទៅ​រៀន​នោះទេ។
ទី៥៖ ឯកសណ្ឋាន​និស្សិត​ស្រី​នៅក្នុង​ប្រទេស​ថៃ គឺជា​សម្លៀកបំពាក់​ដែល​និស្សិត​ដែល​សិច​ស៊ី​ជាងគេ​នៅលើ​ពិភពលោក បើ​យោងតាម​ការស្ទង់មតិ​ជា​អន្តរជាតិ​មួយ។
ទី៦៖ ឯកសណ្ឋាន​របស់​និស្សិត​ថៃ គឺ​ជួយ​រំលឹក​ពួកគេ ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួនឯង​ថា គេ​អ្នកជា​នរណា? គឺជា​និស្សិត​សាកលវិទ្យាល័យ ។
ទី៧៖ ឯកសណ្ឋាន​និស្សិត​របស់​ថៃ គឺជា​អត្តសញ្ញាណ​ជាតិ​និង​បេតិកភណ្ឌ ដែលមាន​តែមួយគត់​នៅក្នុង​ប្រទេស​របស់​ពួកគេ។
ទី៨៖ ឯកសណ្ឋាន​គឺ​ដើម្បី​ឲ្យ​និស្សិត​ថៃ​ដឹងថា បើ​សិស្ស​មិនអាច​ធ្វើបាន​សូម្បីតែ​ស្លៀកពាក់​ឯកសណ្ឋាន​សាមញ្ញ​តែមួយ​ក្នុង​សាកលវិទ្យាល័យ​នោះទេ តើ​ពួកគេ​នឹងត្រូវ​ដោះស្រាយ​បញ្ហា​ពិតប្រាកដ​ដែល​កើតមានឡើង​ក្នុង​ពិភពលោក​នេះ​បាន​យ៉ាងដូច​ម្ដេចទៅ?
ទី៩៖ ប្រសិន​និស្សិត​ថៃ​ត្រូវបាន​អនុញ្ញាតឱ្យ​ស្លៀក​សម្លៀកបំពាក់​ធម្មតា ក៏​ពួកគេ​នៅតែ​ស្លៀកពាក់​សំពត់​ខ្លី ទៅ​រៀន​ដដែល។
ទី១០៖ មិនមែន​មានតែ​និស្សិត​ស្រី​ទេ ដែល​ចូលចិត្ត​ស្លៀកសំពត់​ខ្លី សូម្បីតែ​សាស្ត្រាចារ្យស្រីៗ ក៏​ចូលចិត្ត និង​តម្រូវ​ឲ្យ​ស្លៀកពាក់​បែប​ស៊ី​ច​ស៊ី​ផងដែរ ពីព្រោះ​វា​អាចធ្វើ​ឲ្យ​អត្រា​វត្តមាន​របស់​និស្សិត​អាច​នឹង​កើនឡើង​ជាង​ធម្មតា៕



© រក្សាសិទ្ធិដោយ thmeythmey.com