ជាតិ
ជប៉ុន​ផ្តល់​ទឹកប្រាក់​ជាង៥៧ម៉ឺន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​គម្រោង២នៅ​កម្ពុជា
06, Mar 2015 , 7:45 pm        
រូបភាព

ទឹកប្រាក់​ចំនួន ៥៧៦, ៧៤៥ដុល្លារ ដែលជា​ជំនួយឥតសំណង របស់​រដ្ឋាភិបាល​ជប៉ុន នឹងត្រូវ​ផ្តល់​ទៅ​ឲ្យ​អង្គការ Japan Team of Young Human Power (JHP) និង​សមាគម សម្រាប់​ជំនួយ និង​សង្គ្រោះ (AAR) នៅ​កម្ពុជា។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថា​ត​ទូត​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​នេះ ទឹកប្រាក់​ចំនួន ២៧០,៨៨៦ដុល្លារ នឹង​ផ្តល់​ទៅ​ឲ្យ​សមាគម AAR សម្រាប់​គម្រោង​លើកកម្ពស់​ការអប់រំ​បញ្ចូល​គ្នា​ដល់​កុមារ​ពិការ ក្នុង​ខេត្តកណ្តាល និង​ទឹកប្រាក់​ចំនួន ២៩៥,៨៥៩ដុល្លារ ទៅដល់​អង្គការ JHP សម្រាប់ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​បរិស្ថាន​អប់រំ​នៅក្នុង​សាលារៀន។
 
សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ​នេះ នឹងធ្វើ​ឡើង​ក្រោម​វត្តមាន លោក យូ​ជិ គូ​ម៉ា​ម៉ា​រូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​កញ្ញា សូ​ណូ​ដា តូ​ម៉ូ​កូ ប្រធាន​សមាគម AAR និង កញ្ញា យ៉ា​កា​បេ សា​គី អ្នកសម្របសម្រួល​គម្រោង​នៃ​អង្គការ JHP ស្ថានទូត​ជប៉ុន នៅ​ម៉ោង១១ព្រឹក ថ្ងៃទី៩ ខែមីនា នៅ​សាលប្រជុំ​ធំ​នៃ​ស្ថានទូត​ជប៉ុន ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com