ពិភពតារា៖ ញឹម ចាន់ថន ប្រកាស​មិន​យកប្តី​ក្មេង​ជាង​ខ្លួន
24, Mar 2015 , 9:18 am        
រូបភាព
ដោយ:


ភ្នំពេញ៖តារា​សម្តែង​ពូកែ​លេង​ដើមទ្រូង​កញ្ញា ញឹម ចាន់ថន កាលពីពេល​កន្លងទៅ បានប្រកាស​យ៉ាង​ដាច់ខាត​ថា ជាតិ​នេះ បើ​ទោះ​រក​ប្តី​មិនបាន ក៏​មិន​យក​ដែរ​ប្តី​មាន​អាយុ​ក្មេង​ជាង។ ជាមួយ​ការប្រកាស​បែបនេះ ញឹម ចាន់ថន ក៏បាន​ពន្យល់​ដែរ​ថា បានជា​នាង​មិន​យកប្តី​ក្មេង ព្រោះថា សម្រាប់​នាង វា​ពិបាក​នឹង​ហៅ​ប្តី​ប្អូន មក​ថាបងៗណាស់។



នាង ញឹម ចាន់ថន បាន​និយាយ​យ៉ាង​ប្រាកដថា បើ​ទោះ​រក​ប្តី​មិនបាន ក៏​មិន​យក​ដែរ​ប្តី​មាន​អាយុ​ក្មេង ជាង​នាង ដ្បិតអី​នាង​អះអាងថា ដូចជារឹងៗអណ្តាត​យ៉ាងម៉េច​ទេ។ ចាន់ថន បន្តទៀតថា “សូម្បីតែ​ម្តាយ​ខ្ញុំ​ក៏​សូម​អង្វរ​ឲ្យ​ខ្ញុំ​យកប្តី​ដែរ តែ​ខ្ញុំ​មិនអាច​ព្រម​ធ្វើតាម​គាត់​បានទេ ព្រោះថា ខ្ញុំ​នៅ​ស្រឡាញ់​សិល្បៈ។

ទាក់ទង​នឹង​អាយុ​ដែល​ចេះតែ​ច្រើនទៅៗនោះ ញឹម ចាន់ថន បាន​ប្រាប់​ឲ្យ​ដឹងថា“អាយុ​ខ្ញុំ​ច្រើន​ហើយ ម្តាយ​របស់ខ្ញុំ​គាត់​និយាយថា កូន​ឯង​ចាំ​អង្កាល់​ទៀត ល្មម​រក​គូស្រករ​ទៅ នៅ​លេង​សិល្បៈ​អី​ក៏​យូរ​ម្ល៉េះ? ខ្ញុំ​ប្រាប់​ទៅ​គាត់​វិញ​ថា ម៉ាក់​ឲ្យ​ខ្ញុំ​ឈប់​ពី​សិល្បៈ​ម៉េច​កើត បើ​ខ្ញុំ​ស្រឡាញ់​យូរ​មកហើយ បើ​មាន​ប្តី ប្តី​គេ​ឲ្យ​យើង​ឈប់​ពី​សិល្បៈ​ហើយ ដូច្នេះ​ខ្ញុំ​អត់​ទាន់​យកប្តី​ទេ។
មូលហេតុ​ដែល​ម្តាយ​បង្ខំ​ឲ្យ​អ្នក​សម្តែង​សិច​ស៊ី​រូបនេះ​រក​គូស្រករ​នោះ ត្រូវបាន​នាង​បញ្ជាក់​ឲ្យ​ដឹងថា ដោយសារតែ ម្តាយ​នាង​មាន​វ័យ​ចំណាស់​ទៅហើយ ហើយ​ណាមួយ កូនស្រី​នៅតែ​នាង​ម្នាក់​តែប៉ុណ្ណោះ​ដែល​មិនទាន់មាន​គូស្រករ​នឹង​គេ។

យ៉ាងណាក៏ដោយ គេ​ជឿថា បើទោះជា​ការងារ​សិល្បៈ​តារាចម្រៀង​រូបនេះ​ហាក់​មិន​លេចធ្លោ​ដូច​កាលពី១០ឆ្នាំមុន​ក្តី​ក៏​គេ​មិនដែល​ឃើញ​នាង ញឹម ចាន់ថន ពិបាកចិត្ត​នឹង​រឿង​ស្នេហា​ឬ​លុយកាក់​ឡើយ​ខណៈ​មុខរបរ​តុបតែង​ឆាក និង​តុបតែង​ផ្ទះ​របស់​នាង​មមាញឹក​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​នោះ។ ប៉ុន្តែ​ថ្ងៃ​ណាមួយ​គេ​សង្ឃឹមថា ញឹម ចាន់ថន ដែលជា​តារា​សម្ញែង​សម្រស់​ដើមទ្រូង នឹង​បើក​បេះដូង​ទទួលយក​ស្នេហ៍​ថ្មី ដោយ​មិន​បាក់ស្បាត​បិទទ្វារ​ជា​រៀងរហូត​នោះទេ៕





© រក្សាសិទ្ធិដោយ thmeythmey.com