អន្តរជាតិ
ប្រជាជន​អ​ស្ត្រា​លី​ស្នើ​បិទ​ជុំរុំ​ជន​អន្តោ​ប្រ​វ​សន៍​នៅ​កោះ Nauru
30, Mar 2015 , 7:30 pm        
រូបភាព
ដោយ:
ប្រជាជន​រាប់ពាន់ បានធ្វើ​ការប្រមូល​នៅក្នុង​ទីក្រុង​ចំនួន១២នៃ​ប្រទេស​អូស្ត្រាលី​ដើម្បី​ទាមទារ ឲ្យ​រដ្ឋាភិបាល​លោក តូ​នី អា​បូត បញ្ចប់​នូវ​គោលនយោបាយ​ដែល​បាន​ដែល​អនុវត្ត​យ៉ាង​សាហាវឃោរឃៅ​ទៅលើ​ប្រជាជន​ដែល​សុំ​សិទ្ធិ​ជ្រកកោន នៅលើ​កោះ Nauru និង កោះ Manus នៅ​អូស្ត្រាលី។


យ៉ាងហោចណាស់​មាន​ប្រជាជន​ប្រមាណ១៥,០០០នាក់ បានធ្វើការ​ប្រមូលផ្តុំ​នៅក្នុង​ទីក្រុង Melbourne កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ដើម្បី​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី តូ​នី អា​បូត ប​ញ្ឍ​ប់ នូវ​គោល​កាណ៍​អមនុស្សធម៌ ទៅលើ​ជនអន្តោប្រវេសន៍ ដែល​កំពុង​រស់នៅ​លើ​កោះ Nauru និង កោះ Manus ។

< ការផ្ទុះ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ របស់​ប្រជាជន​រាប់ពាន់នាក់ បាន​ធ្វើឡើង​ដើម្បី​ប្រឆាំង​ទៅនឹង គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​អូស្ត្រាលី ដែល​ធ្វើការ​ឃុំឃាំង​ប្រជាជន ដែល​សុំ​សិទ្ធិ ជ្រកកោន​នៅ​អូស្ត្រាលី ត្រូវតម្រូវ​ឲ្យ​ទៅ​រស់​នៅលើ កោះ​ដ៏​តូច​ដែល​គ្មាន​ផាសុខ​ភា និង ការផ្គត់ផ្គង់​ពី​រដ្ឋាភិបាល​ទៀតផង។ បន្ថែម​ពីនេះ​ក្រុមអ្នកតវ៉ា ក៏បាន​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋ មន្ត្រី តូ​នី អា​បូត ដោះលែង​ជនភៀសខ្លួន ដែល​កំពុងតែ​រស់នៅក្នុង​មជ្ឈមណ្ឌល​ជនអន្តោប្រវេសន៍ និង រង​នូវ​ការធ្វើ​ទុក​បុក​ម្នេញ​ផងដែរ​នោះ។

ជាមួយគ្នានេះ​ផងដែរ អតីតជន​ភៀសខ្លួន​ម្នាក់ ដែល​មកពី​អាហ្គានីស្ថាន បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល កំពុងតែ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស តាមរយៈ​នៃ​ការរំលោភ​សិទ្ធិមនុស្ស ទៅលើ​ប្រជាជន ដែល​សុំ​សិទ្ធិ​ជ្រកកោន។ដោយឡែក ក្រៅពី​ការប្រឆាំង​ពី​ប្រជាជន​អូស្ត្រាលី កាលពីពេល​ថ្មី​នេះ គណកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស ក៏បាន​ថ្កោលទោស​ការរំលោភ​សិទ្ធិមនុស្ស​មាន​លក្ខណៈ​ជា​ប្រព​ន្ធ័​តាមរយៈ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​អូស្ត្រាលី​ផងដែរ។ ជាពិសេស​នោះ អង្គការសហប្រជាជាតិ បាន​ចោទប្រកាន់​រដ្ឋាភិបាល​អូស្ត្រាលី ថា​បាន​បំពាន​ច្បាប់​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ​ដែល​អូ​ស្រា្ត​លី បាន​ចុះហត្ថលេខា​ចូល​ជា​សមាជិក​កន្លងមក។

យ៉ាងណាមិញ លោកនាយក​រដ្ឋមន្ត្រី តូ​នី អា​បូត បាន​ច្រានចោល​នូវ​ការប្រកាន់ ដែលថា​រដ្ឋាភិបាល​បាន​បំពាន​សិទ្ធិមនុស្ស​ជា​លក្ខណៈ​ប្រព​ន្ធ័​ដោយបាន​ធ្វើទុក្ខបុកម្នេញ និង ឃុំឃាំង ទៅលើ​កុមារ​នៅលើ​កោះ Nauru។ លើសពីនេះទៅទៀត លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា​លោក ពិតជា​មានការ​នឿយហត់​ចំពោះ​ការចោទប្រកាន់ របស់​អង្គការសិទ្ធិមនុស្ស ដែល​គ្មាន​មូលដ្ឋាន​នេះ​ណាស់៕


© រក្សាសិទ្ធិដោយ thmeythmey.com