ជាតិ
ទស្សនា​រូបភាព​រមណីយដ្ឋាន​ពើង​ត្បាល់​នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន
16, May 2015 , 10:00 am        
រូបភាព


សៀមរាប៖ ពើង​ត្បាល់ គឺជា​រមណីយដ្ឋាន​មួយ ដែល​ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន។ ពី​ព្រះអង្គ​ធំ ទៅដល់​ពើង​ត្បាល់ មាន​ចំងាយ​ប្រមាណ៩ គីឡូម៉ែត្រ ដែល​អ្នកទេសចរ​អាច​ធ្វើដំណើរ​តាម​ម៉ូតូ។ បច្ចុប្បន្ន ក្រុមហ៊ុន ស៊ី​ធី របស់លោក សៀង ណាំ កំពុង​រៀបចំ​គម្រោង​ដើម្បី​ធ្វើ​ផ្លូវ​ទៅកាន់​រមណីយដ្ឋាន​ពើង​ត្បាល់។ អ្នកគ្រប់គ្រង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​រំពឹងថា ពើង​ត្បាល់​នឹងមាន​អ្នកទេសចរ​ចាប់អារម្មណ៍​ច្រើន នៅពេល​មាន​ផ្លូវ​ងាយស្រួល​ធ្វើដំណើរ។



រមណីយដ្ឋាន​ពើង​ត្បាល់ ស្ថិតនៅ​ក្នុងភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។

សូម​ទស្សនា​រូបភាពខ្លះៗ ពី​រមណីយដ្ឋាន​ពើង​ត្បាល់ ដែល​អ្នកសារព័ត៌មានថ្មីៗ បាន​ទៅដល់​ទីនោះ កាលពី​ថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៥ ។


© រក្សាសិទ្ធិដោយ thmeythmey.com