អន្តរជាតិ
គ្រូបង្រៀន​ម្នា​ក់នៅ​អា​ត្ល​ង់​តា​ត្រូវ​ចាប់ខ្លួន​ព្រោះ​អនុញ្ញាត​ឲ្យ​សិស្ស​រួមភេទ​ក្នុង​ថ្នាក់រៀន
23, May 2015 , 11:02 pm        
រូបភាព
ដោយ:
គ្រូបង្រៀន​ម្នា​ក់នៅ​តំបន់​អា​ត្ល​ង់​តា ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន បន្ទាប់ពី​ឪពុកម្តាយ​របស់​សិស្ស​ម្នាក់ បាន​ប្ដឹង​គាត់​ថា​បាន​អនុញ្ញាតឱ្យ​សិស្សសាលា រួមភេទ​នៅក្នុង​ថ្នាក់រៀន​របស់គាត់។ នេះ​បើ​យោងតាម​កាសែត New York Post ។



កាសែត​នេះ​ក៏បាន​រាយការណ៍​ថា លោក Quentin Wright អាយុ ២៥ឆ្នាំ ជា​គ្រូ​គណិតវិទ្យា​នៅ​សាលារៀន The Champion School ក្នុង​ទីក្រុង Stone Mountain ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​យកទៅ​ឃុំឃាំង ដោយសារតែ​រូបគាត់​ត្រូវ​ជាប់ចោទ​ពីបទ​ល្មើស​ចំនួន​បួន ពាក់ព័ន្ធ​នឹង​ការរួមចំណែក​ក្នុង​បទល្មើស​ចំពោះ​អនីតិជន។

បើ​យោងតាម​ដីកាចាប់ខ្លួន​របស់​តុលាការ បានឱ្យដឹងថា លោក Wright តែងតែ​រៀបចំ​ពេលវេលា​ដើម្បី​ឲ្យ​សិស្ស​អាច​រួមភេទ​នៅក្នុង​ថ្នាក់រៀន នៅពេលដែល​គ្មាន​សិស្ស​រៀន​នៅក្នុង​ថ្នាក់ ហើយ​គាត់​ក៏បាន​ឲ្យ​ស្រោមអនាម័យ​ពួកគេ​ផងដែរ។ ការស៊ើបអង្កេត​បានចាប់ផ្តើម​ឡើង បន្ទាប់ពី​ម្តាយ​របស់​សិស្ស​ម្នាក់ បាន​រកឃើញ​សារ​ឆ្លើយឆ្លង​រវាង លោកគ្រូ​ម្នាក់នេះ ជាមួយ​កូន​របស់គាត់។

អ្នកនាំពាក្យ​សាលារៀន​ម្នាក់​បាន​និយាយថា ពួកគេ​កំពុង​សហការ​ជាមួយ​ការិយាល័យ​មេធាវី​នៅក្នុង​តំបន់ ចំណែកឯ​លោកគ្រូ​ម្នាក់​នោះ ត្រូវបាន​គេ​បណ្ដេញ​ចេញពី​ថ្នាក់រៀន​ហើយ។ គេ​នៅ​មិនទាន់​អាច​ដឹងថា តើ​លោកគ្រូ​ម្នាក់នេះ​នឹងត្រូវ​មានទោស​ដែរឬទេ ប្រសិនបើ​គាត់​មាន​មេធាវី​ការពារ​គាត់​ដ៏​ល្អ​ម្នាក់​នោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com