ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្ថិតក្នុងវ័យ ៨៩ឆ្នាំ លោក វណ្ណ ម៉ូលីវណ្ណ ចេញពីភ្នំពេញទៅរស់នៅក្រុងសៀមរាប
× ភ្នំពេញ៖ បិតាស្ថាបត្យករខ្មែរលោក វណ្ណ ម៉ូលីវណ្ណ កើតនៅឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត បើគិតត្រឹមឆ្នាំ២០១៥នេះ លោកមានអាយុ ៨៩ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជាសិស្សទី១ ដែលបានប្រឡងជាប់បាក់ឌុបនៅវិទ្យាល័យស៊ីសុវត្ថិនៅឆ្នាំ១៩៤៤ ។ នៅឆ្នាំ១៩៤៧-១៩៥៦ លោកបានទៅសិក្សាផ្នែកស្ថាបត្យកម្មនៅទីក្រុងបារីស ប្រទេសបារាំង។ នៅជំនាន់នោះ កម្ពុជាគ្មានស្ថាបត្យករច្រើនទេ ហើយប្រជាជនទូទៅក៏មិនសូវស្គាល់អាជីពនេះដែរ។ មិនត្រឹមតែប៉ុណ្ណោះកាលពីជំនាន់នោះ ស្ថាបត្យករ ពិបាករកប្រពន្ធជាងវិស្វករសំណង់។ នៅចុងឆ្នាំ២០១៤ លោក វណ្ណ ម៉ូលីវណ្ណ បានសម្រេចចាកចេញពីរាជធានីភ្នំពេញ ទៅរស់នៅក្រុងសៀមរាប ក្នុងជីវិតចុងក្រោយរបស់លោក៕
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មាន អេឡិចត្រូនិកថ្មីៗ និងលោក វណ្ណ ម៉ូលីវណ្ណ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com