កីឡាជាតិ
ជាតិ
កីឡាការិនី កែ ឡេង ទទួលបាន​មេដាយ​សំរឹទ្ធ​ក្រោយ​ចាញ់​កីឡាការិនី​វៀតណាម
06, Jun 2015 , 4:28 pm        
រូបភាព
កីឡាការិនី កែ ឡេង ទទួលបានមេដាយសំរឹទ្ធ​លើ​វិញ្ញាសាវាយយកពិន្ទុ។ រូបថត NOCC
កីឡាការិនី កែ ឡេង ទទួលបានមេដាយសំរឹទ្ធ​លើ​វិញ្ញាសាវាយយកពិន្ទុ។ រូបថត NOCC
កីឡាការិនី កែ ឡេង ដែល​ត្រូវបាន​ចាត់ទុកជា​វីរ​កីឡាការិនី​កម្ពុជា តាមរយៈ​ការ​ឈ្នះ​ជើងឯក​ពិភពលោក និង​ពានរង្វាន់​អន្តរជាតិ​ជាច្រើន​នោះ ទទួលបាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ឯកត្តជន​នារី ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ បន្ទាប់ពី​ចាញ់​កីឡាការិនី​វៀតណាម Nguyen Thi Thi នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។



កីឡាការិនី វៀតណាម NGUYEN Thi Thi ក្នុង​លទ្ធផល​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២៩ ទល់នឹង២១ ។ កាលពី​វគ្គ​ជម្រុះ​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ឯកត្តជន​នារី កីឡាការិនី កែ ឡេង រកបាន៣៤ពិន្ទុ ដោយ​ឈរលើ​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុងចំណោម​បេ​ក្ខ​នារី៩នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com