កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កីឡាករ​ប្រដាល់ វ៉ែន រដ្ឋា បាន​មេដាយ​ប្រាក់​
10, Jun 2015 , 4:35 pm        
រូបភាព
ដោយ: រួបរួម
កីឡាករ​ប្រដាល់​កម្ពុជា​ដើមកំណើត​ គុយបា វ៉ែន រដ្ឋា ចាញ់​​កីឡាករ​ថៃ Masuk Wuttichai  នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅលើ​​សង្វៀន Expo Hall 1 ដោយ​ទទួល​បាន​មេដាយ​ប្រាក់​ឲ្យ​កម្ពុជា​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ លើក​ទី២៨ នៅ​ប្រទេស​សឹង្ហ​បុរី។



ក្នុងការ​ប្រកួត​ទម្ងន់៦៤គីឡូក្រាម វ៉ែន រដ្ឋា បាន​យកឈ្នះ​កីឡាករ​ឥណ្ឌូនេស៊ី Montolalu Vinky ៣-០ នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ និង​បន្ត​បំបាក់​កីឡាករ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី Leong Jun Hao ៣-០ ដូចគ្នា​នៅ​វគ្គ១/២ផ្តាច់ព្រ័ត្រ។ ចំណែក​កីឡាករ​ថៃ Masuk Wuttichai គឺជា​ម្ចាស់​មេដាយមាស Asian Games ឆ្នាំ២០១៤ និង​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ២០១៣ ហើយ​មុននឹង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ គេ​បាន​យកឈ្នះ​កីឡាករ Nguyen Van De និង​កីឡាករ​ឡាវ Khanxay Oudone ក្នុង​លទ្ធផល ៣-០ ដូចគ្នា៕

© រក្សាសិទ្ធិដោយ thmeythmey.com