ពិភពតារា៖ ប៊ី​រី​យ៉ា ការងារ​សិល្បៈ​ស្ទុះ​ឡើងខណៈ​ការរិះគន់​កំពុង​វាយប្រហារ
30, Jun 2015 , 10:04 am        
រូបភាព
ដោយ:

ភ្នំពេញ៖ តារា​សម្តែង​ល្បីឈ្មោះ​នាង ប៊ី​រី​យ៉ា មួយរយៈ​ចុងក្រោយ​នេះ នាង​ក្តោប​ក្តាប់​ការងារ​សិល្បៈ​បាន​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់។ទន្ទឹមនឹង​ការឡើង​កូដ​យ៉ាងខ្លាំង​នេះ ក៏​ស្រាប់តែ​លេច​ធ្លាយ​ដំណឹង​អាក្រក់​ផងដែរ​ថា ប៊ី​រី​យ៉ា ធ្វើខ្លួន​ជាម​នុស្ស​ឆ្មើងឆ្មៃ វាយ​ឫកពា​ខ្ពស់កប់ពពក​ខុសប្លែក​ពីមុន ។



ប្រភពពី​អ្នកសិល្បៈ​មួយ បាន​បង្ហើប​ឲ្យ​ដឹងថា កាលដែល ប៊ី​រី​យ៉ា មិនទាន់​ល្បី ពុំ​សូវ​មានការ​ងារ​ធ្វើ ប៊ី​រី​យ៉ា មិនមាន​ចរិត​បែបនេះ​ទេ ពោលគឺ នាង​ជាម​នុស្ស​ស្រី​ម្នាក់​រួសរាយ​រាក់ទាក់​គួរឱ្យ​ចង់​រាប់អាន​ណាស់ ចុះ​វា​ចម្លែក​អ្វី​ពេលនេះ នាង​កំពុងតែ មានឈ្មោះ​ល្បី​លេចធ្លោ​នៅក្នុង​ពិភព​តារា​សម្តែង គួរតែ​នាង​ចេះ​រក្សាទុក​ប្រជាប្រិយភាព​ឱ្យ​វារឹតតែ​រលូន​ល្អ​ទៅមុខ តែ​បែរជា​ធ្វើខ្លួន​ទាញ​ឱ្យ​ថយក្រោយ ធ្វើឱ្យ​គេឯង​ដែល​ធ្លាប់តែ​ស្រឡាញ់​ពេញចិត្ត ក្លាយទៅជា​អាក់អន់ ស្រពន់ចិត្ត លែង​ចង់​រាប់រក​នាង​ទៅវិញ ។

ទោះជា​បែបណា ពេលនេះ “ថ្មី”ពុំទាន់​អាច​សុំ​ការបំភ្លឺ​ពី​កញ្ញា​តាំង គឹម​ចាំង ហៅ​ប៊ី​រី​យ៉ា បាន​នៅឡើយ​ទេ ពីព្រោះ​នាង​ជាប់​ថតកុន​រឿង​ភាគ​ដ៏​ធំ​មួយ តែមាន​មតិ​ខ្លះ​បានលើកឡើង​ឱ្យដឹងថា ចំពោះ​ព័ត៌មាន​ដែល​កំពុងតែ​លេច​ឮថា​ស្រី​ស្អាត​ប៊ី​រី​យ៉ា ពេល​ល្បីឈ្មោះ​ខ្ពស់​ខាង​វាយឫក​ក្រ​អើត​ក្រ​ទម​នោះ អាចជា​ដើមចម​មកពី​ការ​ច្រណែនឈ្នានីស​គ្នា​ក៏​អាច​ថា​បាន ពីព្រោះថា នៅក្នុង​ពិភព​សិល្បៈ មិន​ថា​ឈរ​នៅក្នុង​អាជីព​អ្វី​នោះទេ គឺជា​ប្រភព​កាច់​កុង​គ្នា​ខ្លាំងណាស់​យ៉ាងណា ដូចជា​កញ្ញា ប៊ី​រី​យ៉ា មួយរយៈ​ចុងក្រោយ​នេះ នាង​កំពុងតែ​ល្បីឈ្មោះ​ខ្លាំង តាមរយៈ​ការថត​សម្តែង​ភាពយន្ត​ខ្នាតធំៗ ប្រភេទ​រឿង​ភាគ​ជាច្រើន​រឿង ឯ​តារា​ខ្លះ​រក​ការងារ​ពុំបាន​ហើយក៏​ស្រាប់តែ​លេចឮ​ព័ត៌មាន​រិះគន់​រូបនាង​យ៉ាង​ដូច្នេះ ។

គួរ​រំ​ព្ញ​ក​ដែរ​ថា នៅក្នុង​ពិភព​សិល្បៈថ្មីៗនេះ មិនមែន​ត្រឹមតែ​កញ្ញា​ប៊ី​រី​យ៉ា ម្នាក់​នោះទេ ដែល​ល្បី​រឿង​បែបនេះ នៅមាន​លោក​នី​កូ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ និង​កញ្ញា​ភិន សុ​ដា​លី​ស ជា​តារា​សម្តែង​ក៏​រង​ការ​រិះគន់ថា ពេល​បាន​ល្បីឈ្មោះ វាយឫក​ក្រ​អើត​ក្រ​ទម ដាក់​គេឯង​អ៊ីចឹង​ដែរ ៕





© រក្សាសិទ្ធិដោយ thmeythmey.com