កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​ក៖ ជ័យជម្នះ​សម្រាប់​ភ្នំពេញ​ក្រោ​ន បឹងកេត វេ​ស្ទើ​ន និង​ស្វាយរៀង
06, Jul 2015 , 10:45 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​បៀ​ល​ប្រាយ​យូ​ណាយ​ធិ​ត, ភ្នំពេញ​ក្រោ​ន, បឹងកេត​អង្គរ និង ក្រសួងការពារជាតិ កំពុង​ឈរ​ក្នុង​បញ្ជី​ក្រុម​ខ្លាំង​ទាំង៤ (Top4) បណ្ដោះអាសន្ន​ក្រោយ​ប្រកួត ២ លើក​ឈ្នះ ១ និង ស្មើ ១ ប្រកួត​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក រដូវ​កាល ២០១៥ ។



ចំណែក​បញ្ជី​ឈ្មោះ​អ្នក​ទាត់​ប​ញ្ជូ​ល​ទី​បាន​ច្រើនជាងគេ​ក៏មាន​ការប្រែប្រួល​ខ្លះ​ដែរ ដោយ​កីឡាករ Tajani របស់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ រកបាន ៤ គ្រាប់​ម្នាក់ឯង តាម​ពីក្រោយ​ដោយ​កីឡាករ Bata របស់​ក្រុម​ខេត្តស្វាយរៀង និង​កីឡាករ Masakazu របស់​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ រកបាន ៣ គ្រាប់​ម្នាក់។ កីឡាករ Kelechi (អាស៊ី​អឺរ៉ុប), ចាន់ វឌ្ឍនាកា (បឹងកេត), Booysen (ភ្នំពេញ​ក្រោ​ន), Bisan Gorge (ភ្នំពេញ​ក្រោ​ន), ថៃ ផល្លា (បៀ​ល​ប្រាយ), Adeyanju Rasheed Omokafe (បៀ​ល​ប្រាយ) សុទ្ធតែ​រកបាន​ម្នាក់ ២ គ្រាប់ ក្នុងចំណោម២ប្រកួត​កន្លងទៅនេះ។

ចំពោះ​លទ្ធផល​ប្រកួត​សរុប​ត្រឹម​សប្ដាហ៍​ទី២ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កមាន៖
-បៀ​ល​ប្រាយ ១ – ១ ស៊ីម៉ាក់
-ក្រសួងការពារជាតិ ១ – ១ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ
-ស្វាយរៀង ៣ – ២ អាស៊ី​អឺរ៉ុប
-វេ​ស្ទើ​ន​ភ្នំពេញ ៦ – ៤ គិរីវង់ សុខ​សែន​ជ័យ
-បឹងកេត​អង្គរ ៣ – ២ ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ
-ភ្នំពេញ​ក្រោ​ន ៤ – ២ ណាហ្គា​វើ​ល

សម្រាប់​តារាង​ពិន្ទុ​បណ្ដោះអាសន្ន​ក្នុង​សប្ដាហ៍​ទី២ មាន៖
១ បៀ​ល​ប្រាយ​យូ​ណា​ធិ​ត ៤ ពិន្ទុ
២ ភ្នំពេញ​ក្រោ​ន ៤ ពិន្ទុ
៣ បឹងកេត​អង្គរ ៤ ពិន្ទុ
៤ ក្រសួងការពារជាតិ ៤ ពិន្ទុ
៥ វេ​ស្ទើ​ន​ភ្នំពេញ ៣ ពិន្ទុ
៦ ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ ៣ ពិន្ទុ
៧ ស្វាយរៀង ៣ ពិន្ទុ
៨ ណាហ្គា​វើ​ល ៣ពិន្ទុ
៩ ស៊ីម៉ាក់​យូ​ណាយ​ធិ​ត ២ ពិន្ទុ
១០ គីរីវង់​សុខ​សែន​ជ័យ ១ ពិន្ទុ
១១ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ១ ពិន្ទុ
១២ អាស៊ី​អឺរ៉ុប ០ ពិន្ទុ


© រក្សាសិទ្ធិដោយ thmeythmey.com