ព័ត៍មានសុខភាព
សុខភាព៖ វិធី​កាត់បន្ថយ ការឈឺចាប់​ក្បាល​សុដន់ ក្នុងពេល​បំបៅ​ដោះ​កូន
07, Jul 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការឈឺចាប់​នៅ​ក្បាល​សុដន់ ខណៈពេល​បំបៅ​ដោះ​កូន គឺជា​រឿង​មួយ ដែល​មិនអាច​ជៀសផុត​បានឡើយ ចំពោះ​ស្ត្រី​គ្រប់រូប។ ដោយសារតែ​ការ​កន្ត្រាក់​ទាញ និង​ការ​ជញ្ជក់​ខ្លាំងពេក​របស់​ទារក វា​អាច​បណ្តាលឱ្យមាន​ការឈឺ​ចាប់ និង​ធ្វើឱ្យ​ក្បាល​សុដន់​ប្រេះ ហើយ​ពេលខ្លះ ក៏​អាច​ចេញឈាម។



អ្នក​អាច​អនុវត្តន៍ វិធី​ខាងក្រោម​នេះ ដើម្បី​កាត់បន្ថយ ការឈឺចាប់​ក្បាល​សុដន់ ដូចជា ៖
•    អ្នក​ត្រូវដាក់​ទីតាំង​របស់​ទារក ឱ្យបាន​ត្រឹមត្រូវ នៅពេល​ទារក​ហារ​មាត់ អ្នក​ត្រូវដាក់​ក្បាល​សុដន់ ចូល​មាត់​ទារក​ភ្លាម ហើយ​ត្រូវ​កល់​ខ្នង​ទារក ដើម្បីឱ្យ​ក្បាល​សុដន់ ចូល​ស៊ប់​មាត់​ទារក​ល្អ។
•    ដាក់​ក្រណាត់​សើម ក្តៅឧណ្ណៗមួយរយៈ មុនពេល​បំបៅ​ដោះ​កូន។
•    ប្រើ​ក្រែ​ម​លាប​ក្បាលដោះ។
•    ប្រើប្រាស់​ផលិតផល ធម្មជាតិ​មួយចំនួន ដូចជា ទឹកឃ្មុំ និង ប្រេង​អូ​លីវ​ប៉ុន្តែ អ្នក​ត្រូវ​លាង​សម្អាត មុនពេល​បំបៅ​ដោះ​កូន។
•    មិនត្រូវ​ប្រើ​សាប៊ូ ដើម្បី​លាង​សម្អាត​សុដន់ ព្រោះ​វា​អាចធ្វើឱ្យ​បាត់បង់ ប្រេង​ធម្មជាតិ​នៅលើ​ស្បែក ហើយ​ក្បាល​សុដន់​កាន់តែ​ស្ងួត។
•    ស​ម្ងួ​ត​ក្បាល​សុដន់ បន្ទាប់ពី បំបៅ​ដោះ​កូន ដោយ​ប្រើ​ខ្យល់ ។
•    ការព្យាបាល​ដោយ ថ្នាំ​សម្លាប់​បាក់តេរី៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com